Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ដែលប្រើហិង្សាលើកូនចុង ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ!

សៀមរាប៖កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការរដ្ឋានខេត្តសៀមរាប បានសហការគ្នាចុះស្រាវជ្រាវ ឃាត់ខ្លួនមន្ត្រីនគរបាលដែលប្រើហិង្សាលើកូនចុង នោះបានហើយដោយបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចដាក់ពន្ធនា គារ នៅល្ងាច ថ្ងៃទី២៤ខែ មិនាឆ្នាំ ២០២២។
សូមបញ្ជាក់ថា លោកព្រិន្ទបាល​ឯក លក្ខិណា វីរៈរិទ្ធ មានតួនាទីជាព្រិន្ទបាលឯក អត្តលេខ 71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន ឯកជន ដែល ខាំ ក្មេងស្រី ត្រូវបានកម្លាំងការិយា ល័យនគរបាលជំនាញនាំខ្លួនពីសាលា នគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ដែលជននេះកំពុងរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ លោក​ព្រិន្ទបាល​ឯក លក្ខិណា វីរៈរិទ្ធ និង ម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅ ដើរលេងនៅឯខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួនដើម្បីទៅជួបគ្នា នៅសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ។ នៅពេលជួបគ្នាលោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរងគ្រោះ តែកុមារី​ មិន​ព្រមស្រាប់តែក្រោយមក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ ខណៈពេលដែលម្តាយក្មេងរងគ្រោះចូលបន្ទប់ទឹក។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ​ កូនលេង ព្រោះខ្នាញ់ពេក។
លុះនៅថ្ងៃទី១៩ ខែមីនា លោក លក្ខិណា វីរៈរិទ្ធ ​បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែល​ក្នុងថ្ងៃ​នោះដដែល​ ជនបង្ក ​បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេល​ម្តាយជន​រងគ្រោះមិននៅ ធ្វើឲ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើបំរាស់ពុំរួច។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី២០ខែមីនានេះ ម្តាយក្មេងរងគ្រោះ បានទាក់ទងរកមិត្តភ័ក្ត្រ ឲ្យមកទទួលខ្លួន និងកូន ចាក​ចេញ​ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តសៀមរាបវិញ។រីឯ ជនបង្ក បានធ្វើដំណើរតាមឡានក្រុងមកសាលា​នគរបាលជាតិ​មិត្តភាព កម្ពុជា- វៀតណាម មុន ម្តាយកុមារី រងគ្រោះ។
សមត្ថកិច្ច បានបន្ថែមថា បន្ទាប់នាំខ្លួនពីខេត្តកំពង់ស្ពឺមកកាន់ខេត្តសៀមរាប ​ទាំងយប់តែម្តង ​។ ក្នុងដែលមហាជនសាទរទៅនឹងចំណាត់ការរបស់តុលាការខេត្តសៀមរាបដែលបានដាក់ទោសទណ្ឌទៅលើជនបង្កដែលជាមន្ត្រីនគរបាលខេត្តសៀមរាប ទៅតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម