Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចម្រុះចុះល្បាតដើម្បីកំណត់មុខសញ្ញា បង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចអន្តរក្រសួងសហការជាមួយនឹងអាជ្ញាធរខេត្តសៀមរាប ធ្វើការចុះល្បាតតំបន់អភិរក្សដើម្បីកំណត់ទីតាំងប្រចាំការនិងឈានទៅបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប អោយមានប្រសិទ្ធភាពខ្ពស់។


ការចុះល្បាតនេះដែរធ្វើឡើងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២២ ស្ថិតនៅភូមិសាស្រ្តតំបន់ចុងឃ្នៀសនិងតំបន់មាត់បឹងទន្លេសាបតាមស្រុកដទៃទៀតផងដែរ។ លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅល្ងាចនេះថា ថ្ងៃនេះក្រុមការងារច្រមុះចុះមើលទីតាំងជាក់ស្ដែង ដែលនៅសៀមរាបយើងនេះមានតំបន់អភិរក្សហើយក្រុមការងារថ្នាក់ជាតិលោកចុះទៅមើលទីតាំងពីរកន្លែងដើម្បីដាក់កម្លាំងថ្នាក់ជាតិប្រចាំការនៅទីនោះតែម្តង និងត្រៀមរៀបចំផែនការដើម្បីបោសសំអាតបទល្មើសជលផលនៅលើបឹងទន្លេសាប ជាពិសេសនៅក្នុងខេត្តសៀមរាបតែម្តង ទាំងអស់ម្ដង ។លោកបន្តថា ថ្ងៃនេះយើងមិនបានចុះបង្ក្រាបបទល្មើសអីទេ គ្រាន់តែមើលទីតាំងក្នុងតំបន់អភិរក្សទាំងមូលនៃខេត្តសៀមរាប។
ពាក់ព័ន្ធនឹងករណីនេះដែរលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ការចុះល្បាតនេះមានក្រុមការងារថ្នាក់អន្តរក្រសួងចុះមកដាក់ប៉ុស្តិ៍ប្រចាំការតាមបណ្ដាខេត្តដែលជាប់បឹងទន្លេសាបទាំងអស់នឹងមានក្រុមចល័តដើម្បីត្រៀមបង្ក្រាបថែមទៀត។លោកបន្តថា ចំពោះមន្ត្រីជំនាញរដ្ឋបាលជលផលព្រមទាំងសមត្ថកិច្ចមូលដ្ឋានក៏នឹងធ្វើការសហការជួយបង្ក្រាប បទល្មើសនេសាទឲ្យបានខ្លាំងក្លាជាមុនផងដែរ។
មហាជនសាទរទៅនឹងចំណាត់ការរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់បទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការចុះបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រោះកន្លងទៅអ្នកប្រព្រឹត្តបទល្មើសនេសាទហាក់នៅមានលួចប្រព្រឹត្តបទល្មើសនេសាទនៅឡើយ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម