Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ វេលាម៉ោង១៦:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាប នៅចំណុច បណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងចំណុច តាមផ្លូវ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចបន្តថា លទ្ធផល ក-ឃាត់ខ្លួនជនសង្ស័យ០៣នាក់៖១មោះ ទន់ណូ ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ទី២ -ឈ្មោះ ទូច សារឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ។ ៣ -ឈ្មោះ នៅ ក្រឹម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យកបាន: -មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១ គ.ក្រ ១៤៤.១១ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម