Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ខ្លាំងមែន…តៃកុងឡានដឹកដីដែលអាងខ្សែធំ បានវ៉ៃនារីម៉ាស្សារួចបើកឡានបុកនគរបាលអន្តរាគមន៍បណ្ដាលឲ្យរងរបួសធ្ងន់នោះត្រូវឃាត់ខ្លួនបានហើយ!

សៀមរាប៖សេចក្តីរាយការណ៍បានដឹងថា តៃកុងឡានដឹកដីម្នាក់បង្កហិង្សា (វ៉ៃនារីម៉ាស្សា)ហើយបើកឡានរត់ រួចត្រូវកម្លាំងនគរបាលអន្តរាគមន៍ ដេញតាមតែត្រូវអ្នកបើករថយន្តបង្កនោះ បុកសមត្ថកិច្ចបណ្ដាលឲ្យបាក់ជើង ទើបសមត្ថកិច្ចសម្រេចបាញ់បំបែកកង់ទើបចាប់ជនសង្ស័យនោះបាន។

ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោង១និង២៣នាទីថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ ស្ថិតនៅហាងម៉ាស្សាយីហោ ឈ្មោះណាវីន ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ 

លោកវរសេនីយ៍ឯកនួន សារុន នាយការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយម្ចាស់ហាងខាងលើខលរាយការណ៍មកកម្លាំងនគរបាលអន្តរាគមន៍ដែលប្រចាំការនៅជិតបេនឡានចុងកៅស៊ូ  នៅពេលកម្លាំងសមត្ថកិច្ចទៅដល់ក៏បានសួររកដើមហេតុ ស្រាប់តៃតាកុងឡានបានបើករត់គេច ពីកន្លែង កើតហេតុដោយទុកគ្នាគាត់នៅកន្លែងម៉ាស្សា ចំនួន០៣នាក់ ប្រុសទាំង០៣ ត្រូវបានកម្លាំងយើង ឃាត់ទុកនៅកន្លែងកើតហេតុ ហើយក៏មានការ ដេញតាមចាប់តៃកុងឡានដែលមានកម្លាំងនគរបាលអន្តរាគមន៍ ចំនួន៥ម៉ូតូមានគ្នាចំនួន៧នាក់ តាម រហូតមកដល់កែងបត់ចូលវត្តព្រិន្ទ បានបុកម៉ូតូ កម្លាំងនគរបាលម្នាក់រងរបួសជើងខាងស្តាំ០១នាក់និង ខូចខាតម៉ូតូ មួយគ្រឿង។លោកបន្តថា ដោយឃើញហេតុការណ៍បែបនេះកម្លាំងនគរបាលក៏បានបន្ត ដេញតាមឡាន រហូតបានបាញ់បំបែកកង់កង់ឡានតៃកុងឡាន មិនព្រមឈប់បើបន្តរហូតមកដល់ខាងត្បូងស្ពាន ក្រវ៉ាត់ក្រុងស្ពានប៊ីឡាញ មកបុកនិងរោងការ ទៅមុខលែងរួច ទើបត្រូវឃាត់ ឡាននិងតាកុងឡានបាន ហើយក៏ប្រគល់ជូនខាង ជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តនិតិវិធីបន្ត ។   

លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ស្នងការរងទទួលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលនេះថា ករណីអ្នករថយន្តដឹកដីបង្កហិង្សានិងបុកនគរបាលអន្តរាគមន៍ នោះត្រូវបានកម្លាំងគោបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនបង្កនិងកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់។   ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាម្ចាស់រថយន្តដឹកដីខាងលើនេះទំនងស្រវឹងស្រា ហើយបានស្រែកឡូឡានិងអួតក្អេងក្អាងថាជាខ្សែរបស់ថ្នាក់ដឹកនាំនៃខេត្តសៀមរាប ហើយចង់សមត្ថកិច្ចខាងណាមកក៏គាត់មិនខ្លាចដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម