Monday, July 14, 2025
Header Banner

ឈ្មួញដ៏ល្បីប្រចាំខេត្តរតនគិរី ឈ្មោះ ហូ ជីវ៉ៃ ដឹកឈើល្មើសច្បាប់បានដោយរលូន​សង្ស័យជាឆ្នាំងបាយសមត្ថកិច្ច!


ខេត្តរតនគិរី៖សេចក្តីរាយការណ៍មកពីស្រុកអណ្ដូងមាស បានឲ្យដឹងថា មេឧក្រិដ្ឋកម្មបំផ្លាញព្រៃឈឺឈ្មោះហូ ជីវ៉ៃ ដឹកឈើឆ្លងដែនចូលទៅលក់នៅឯប្រទេសវៀតណាម កំពុងតែសម្រុកដឹកយ៉ាងគគ្រឹកគគ្រេងដោយគ្មានមន្ត្រីមានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តរតនគិរីបើកភ្នែកមើលឡើយ។គេបានដាក់ការសង្ស័យថាប្រសិនបើគ្មានការបើកភ្លើងខៀវពីមន្ត្រីគ្រាគ់ៗខេត្តរតនគីរី នោះទេ ពិតណាស់មេឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ ឆ្លងដែនមួយនេះក៏មិនអាចធ្វើសកម្មភាពដឹកជញ្ជូនឈឺបានដោយរលូនទៅលក់នៅប្រទេសវៀតណាមបានដែរ ។

ពាក់ព័ន្ធនឹងករណីនេះដែរ ក្រុមការងារសារព័ត៌មាន​ angkor flash news បានព្យាយាមទាក់ទងទៅថ្នាក់ដឹកនាំនៃខេត្តរតនគិរី ដើម្បីសុំការពន្យល់ដែរតែមិនអាចទាក់ទងបាន។

ពលរដ្ឋសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស សូមមេត្តាពិនិត្យមើលនិងចាត់វិធានការចំពោះមេឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដឹកឈេីឆ្លងដែនឈ្មោះហូ ជីវ៉ៃនេះផង។ជាពិសេសប្រជាពលរដ្ឋសូមសំណូមពរដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់វិធានការក្តៅចំពោះមេឈ្មួញដឹកឈេឺឆ្លងដែនឈ្មោះហូ ជី វ៉ៃនេះផង៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម