Tuesday, July 15, 2025
Header Banner

បុរសជាមគ្គុទេសក៍ទេសចរម្នាក់រងការចោទប្រកាន់ថាប្រើអំពើហិង្សាលើប្រពន្ឋនឹងប្ដឹងប្រពន្ឋទៅតុលាការថែមទៀត

សៀមរាប៖ស្រ្តី២នាក់បងប្អូនបង្កើតរស់នៅ ភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានអំពាវនាវសូមអោយស្ថាប័នតុលាកាខេត្តសៀមរាប ជួយរកយុត្តិធម៌ជូនពួកគាត់ផង បន្ទាប់ពីអ្នកស្រីទទួលបានដីកាកោះហៅចុងក្រោយ ដែលប្តីរបស់គាត់បានប្ដឹងជាលើកទី២នោះ។

អ្នកស្រីអោម ច័ន្ទ រី បានឲ្យដឹងថា នៅក្នុងដីកាកោះនោះអ្នកស្រីនឹងត្រូវឡើងទៅបំភ្លឺនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ លោកស្រី បន្តថា អ្នកស្រីមិនអាចទ្រាំរស់នៅជាមួយប្ដីបានទៀតទេ ដែលគាត់ត្រូវរងទារុណកម្មដ៏ធ្ងន់ធ្ងរបែបនេះ សូម្បីតែពេលខ្លះ អ្នកស្រីនិងកូនៗ៤នាក់ទៀតគ្មានអាហារហូបគ្រប់គ្រាន់ផង។ អ្នកស្រី បានបញ្ជាក់ថា មុនពេលអ្នកស្រីនាំកូនចុះចេញពីផ្ទះទៅរស់នៅជាមួយម្ដាយបង្កើត គឹដោយសារប្ដីរបស់គាត់បិទរបងមិនអោយគាត់ចូលផ្ទះ។ លោកស្រី បានសំណូមពរទៅអង្គការការពារស្ត្រីមានវិបត្តិនិងស្ថាប័នតុលាការខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌នឹងផ្ដល់សិទ្ធិឲ្យគាត់រស់នៅចិញ្ចឹមកូនប្រកបដោយសុខដុមរមនាផង។ស្រដៀងគ្នានោះដែរ អ្នកស្រី អោម ស្រីនាង (អោម ស្រីអូន) ដែលជាប្អូនស្រីរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា គាត់ត្រូវបានបងថ្លៃជាមគ្គុទេសក៍ទេសចរណ៍ភាសាអង់គ្លេសប្តឹងទៅតុលាការដែរ។អ្នកស្រីបន្តថា គាត់មានការព្រួយបារម្ភចំពោះផ្លូវច្បាប់ព្រោះពួកគាត់ជាគ្រួសារក្រីក្រស្លូតត្រង់។អ្នកស្រីសំណូមពរឲ្យតុលាការជួយរកយុត្តិធម៌ឲ្យគាត់ផង។

ដោយឡែក បុរសជាមគ្គុទេស៍ទេសចរឈ្មោះ ឈិន វិចិត្រ ដែលរងការចោទប្រកាន់ពីសំណាក់ប្រពន្ធ ក៏បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ ជាច្រើនចំណុចថា ការលើកឡើងរបស់ប្រពន្ធរបស់គាត់កាលពីម្សិលមិញនោះ គឺជារឿងមិនពិតឡើយ។ លោក បានបន្តថា លោក ក៏សុំការបំភ្លឺពីអ្នកសារព័ត៌មានដើម្បីជួយរកការពិតវិញផងដែរ។ បើទោះបីជាយ៉ាងនេះក្តី ស្ត្រីរងគ្រោះនិងកូនៗរបស់គាត់បានសំណូមពរឲ្យបុរសជាប្ដីឈប់ប្រើហិង្សាមកលើគាត់តទៅទៀតនឹងឲ្យគាត់រស់នៅដោយមានសេរីភាពផងចុះ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម