សៀមរាប៖សេចក្តីរយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យដែលកំពុងអូសមងហ៊ុំ បានចំនួន៤នាក់យកទៅសួរនាំ។


លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី៦ខែមេសាឆ្នាំ២០២២នេះថា គិតចាប់ពីថ្ងៃទី០២ ខែមីនា-០៦ ខែមេសា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសឧបករណ៍អួនអូសទឹកសាប២០វង់ ម៉ាញ់០៣វង់ ឈឺបយន្ត០២គ្រឿង អួនហ៊ុម០៨វង់ កាណូត៤៤គ្រឿង ម៉ាស៊ីន១៤គ្រឿង បញ្ជូនសំណុំ រឿងទៅតុលាការ១១ករណី និងចេញដីកាកោះ១១នាក់។លោកបន្តថាថ្ងៃទី៦ខែមេសា នេះកម្លាំងសមត្ថកិច្ចចម្រុះបានបន្តចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ដែលកំពុងអូសអួននៅកណ្ដាលទន្លេសាប។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖AFN


