Tuesday, July 15, 2025
Header Banner

កម្លាំងសមត្ថកិច្ចអន្តរក្រសួងចុះចាប់ជនល្មើសចំនួន៤នាក់ដែលកំពុងធ្វើសកម្មភាពនេសាទខុសច្បាប់នៅតំបន់មាត់ខ្លា!


ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចអន្តរក្រសួងបានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តសៀមរាបបានឃាត់ខ្លួនជនល្មើសចំនួន៤ នាក់ដែលកំពុងអូសអួននិងឆក់ត្រីល្មើសច្បាប់។ហេតុការណ៍ការចុះបង្ក្រាបនេះធ្វើឡើងនៅរសៀលថ្ងៃទី៦ខែមេសាឆ្នាំ២០២២ក្នុងភូមិមាត់ខ្លា ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប។


ពាក់ព័ន្ធនឹងករណីនេះដែរ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ដោយបានអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹង ទន្លេសាប បានសហការជាមួយកងកម្លាំងឈរជើងនៅទីបញ្ជាការកណ្តាលថ្នាក់ជាតិនៅកន្លែងអភិរក្សដលផលកំពង់ភ្លុក ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចមាត់ពាម មាត់ខ្លា ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ លោកបន្ថែមថា នៅពេលកម្លាំងចម្រុះបានចុះទៅដល់ចំណុចកើតហេតុខាងលើ ក្រុមការងារបានជួបប្រទះនូវ សកម្មភាពបទល្មើស នេសាទដោយអួនហ៊ុមសម្រាស់ រួមផ្សំឧបករណ៍ឆក់ត្រី និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ព្រមទាំងវត្ថុតាងនៃបទល្មើសជលផលរួមមាន៖ជនសង្ស័យៈ១.ឈ្មោះ ដឺប ខា ភេទប្រុស អាយុ ៥៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមាត់ខ្លាឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។២.ឈ្មោះ ខា បូរី ភេទប្រុស អាយុ២០ឆ្នាំទីលំនៅបច្ចុប្បន្នភូមិមាត់ខ្លា ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប ។ ៣. ឈ្មោះ លិន ហុកលាង ភេទប្រុសអាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមាត់ខ្លា ឃុំអន្លង់ សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។៤. ឈ្មោះ រ៉ាយ សុជា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមាត់ខ្លា ឃុំអន្លង់ សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។លោកបន្ថែមថា វត្ថុតាងដែលបានដកហូតឃាត់ទុក- អូនហ៊ុមសម្រាស់ ចំនួន ០១វង់ ប្រវែង១៦០ម៉ែត្រ សម្រុង១,៨ម៉ែត្រ ក្រឡា០,០១៥ម៉ែត្រ – កាណូត(ស្មាច់)ចំនួន ០២គ្រឿងបណ្ដោយ៧,២ម៉ែត្រ ទទឹង១ម៉ែត្រ ជម្រៅ០,៥ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា កម្លាំង១៨សេះ ។ -បណ្ដោយ៥,៩ម៉ែត្រ ទទឹង០,៦ម៉ែត្រ ជម្រៅ០,៤ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីយ៉ាន់ដាយ កម្លាំង១៨សេះ ។ – អាំងវ៉ិចទ័រឆក់ ចំនួន០១គ្រឿង, អាគុយម៉ាកJP50A ចំនួន០១គ្រឿង,ខ្សែភ្លើងឆក់ប្រវែង៣ម៉ែត្រ- ថ្នងដួសត្រីចំនួន ០១គ្រឿង។
លោកបញ្ជាក់ថា ពាក់ព័ន្ធបទល្មើសខាងលើនេះ ខណ្ឌរដ្ឋបាលជលផលសៀមរាប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបំពេញសំណុំរឿងបទល្មើសជលផលជាក់ស្ដែង ដើម្បីបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការតាមផ្លូវច្បាប់។លោកបញ្ជាក់ទៀតថា រយៈពេលជិត១សប្តាហ៍នេះកម្លាំងសមត្ថកិច្ចអន្តរក្រសួងបានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តសៀមរាបប បានទូកនេសាទល្មើសច្បាប់ជិត៥០គ្រឿងនិងជនល្មើសចំនួន៤នាក់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម