Saturday, November 23, 2024
Header Banner

លោកស្នងការរងនិងសប្បុរសសជននានា រួមគ្នាជាវរូបបដិមា មួយអង្គ ប្រគេនលោកវត្ត សិរីវង្សកោះកូនសត្វ

សៀមរាប៖វត្តសិរីវង្សកោះកូនសត្វ គឺជាវត្តមួយនៅដាច់ស្រយាល មានចំងាយប្រមាណជា៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ស្ថិតនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយការខ្វះខាត រូប ព្រះបដិមា សម្រាប់គោរព បូជានៅក្នុងសាលាឆាន់ ព្រះគ្រូចៅអធិការវត្តសិរីវង្សកោះកូនសត្វ បាន បិណ្ឌបាត មកលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងចាន់ ប៊ុនហុង ព្រមទាំងសប្បុរសជន បានរួមគ្នាជាវព្រះពុទ្ធរូបមួយអង្គ ទៅតាមសំណើរបស់ព្រះសង្ឃនិងគណៈកម្មការវត្ត។ លោកចាន់ ប៊ុនហុង បានឲ្យដឹងថា ដើម្បីចូលរួមលើកកំពស់វិស័យសាស នា និងទទួលបានបុណ្យកុសល និងដោយមើលឃើញថាវត្តនេះនៅដាច់ស្រយាល ផងនោះ លោកលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្រី ឆឺយ វាសនា ព្រមទាំងបុត្រ ,លោកចាន់ ប៊ុនហុង និងលោកស្រី សាន់ សុភា ព្រមទាំងបុត្រ បានរួមគ្នាជាវព្រះពុទ្ធរូបមួយអង្គ ក្នុងតម្លៃ១២លានរៀលនិងប្រាក់តម្កល់ ជាង១លានរៀល ព្រមទាំងចំណាយក្នុងពិធីហែព្រះបដិមា មកវត្ត និងចំណាយក្នុងកម្មវិធីក្នុងវត្តថែមទៀតផងដែរ។ លោកបន្តថា វត្តកោះកូនសត្វ នេះទើបនឹងកសាងសលាឆាន់រួចនាពេលថ្មីៗនេះ តែព្រះសង្ឃនិងគណៈកម្មាការវត្តមានការខ្វះខាត រូបព្រះបដិមា ដើម្បីគោរពបូជា ក៏បានបិណ្ឌបាត លោកស្នងការរង និងរូបលោក ដើម្បីជួយ។ ជាទីបញ្ចប់លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានចូលជាថវិកា សម្រាប់ជួយទ្រទ្រង់ក្នុងទីវត្តអារាមកោះកូនសត្វ នេះឲ្យមានលក្ខណៈសមរម្យថែមទៀត៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម