***ពលរដ្ឋសាទរទៅនឹងចំណាត់ការរបស់កម្លាំងនគរបាលខេត្តសៀមរាប ដែលបង្ក្រាបបានក្រុមចោរកាច់សោរជំនាញបានចំនួន៣នាក់ទៀតហើយ!
សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានសហការជាមួយនគរបាលក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស(កាត់សោរ យកម៉ូតូ)ពលរដ្ឋអស់ជិត១០គ្រឿងក្នុងក្រុងសៀមរាប។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី១៣ខែមេសាឆ្នាំ២០២២នៅចំនុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញនិងបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍តេងច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ,លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងសហការកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ដោយមានការសម្របសម្រួលនិតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីកាត់សោរនិងកាច់សោរយកម៉ូតូរបស់ពលរដ្ឋ បានចំនួន៦គ្រឿង។



លោកបន្ថែមថា ជនសង្ស័យទី០១ ឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ទី២.២ ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ។ទី៣.៣ ឈ្មោះ សុខ លីណា ភេទស្រី អាយុ៣៥ឆ្នាំ អ្នកទាំង០២មានទីលំនៅផ្ទះជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។លោកបញ្ជាក់ថា ពាក់ព័ន្ធនិងករណី អំពើលួចមានស្ថានទម្ងន់ទោស(កាត់សោរ យកម៉ូតូ) ក្នុងថ្ងៃទី១៣ខែមេសាឆ្នាំ២០២២ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ និងនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។លោកបន្ថែមថា នៅក្នុងថ្ងៃទី១៣ ខែមេសាឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីមានជនរងគ្រោះឈ្មោះ ផាន់ រតនា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ បានមកប្តឹងរាយការណ៍ជូនសម្ថកិច្ចថារូបគេបានបាត់ម៉ូតូ០១គ្រឿងម៉ាក Honda Click ពណ៌ស ឆ្នាំ២០២១ លេខតូរលេខម៉ាស៊ីន ៨០៧២០០២ ពាក់ស្លាកលេខ សៀមរាប ១AM ៩១៧២។ភ្លាមៗនោះដែរយើងបានចុះទៅដល់កន្លែងកើតហេតុរហូតកំណត់បានមុខសញ្ញាចំនួន០២នាក់ខាងលើ ទី០១ ឈ្មោះ ផាន់ វាសនា និង០២ ឈ្មោះ ជា ពិសិដ្ឋ យកមកសួរនាំ។លោកបន្ថែមថា ពួកគេទាំង០២នាក់បានឆ្លើយសារភាពថានៅក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ពួកគេបានធ្វើសកម្មភាពលួចកាត់សោរបន្ទប់យកម៉ូតូចំនួន០២គ្រឿង ទី០១ម៉ាក Honda Dream 2019 ពាក់ស្លាកលេខ សៀមរាប 1AG 6407 ពណ៌ក្រហម លេខតួរម៉ាស៊ីន 5540333 និងទី០២ម៉ាក Honda Dream 2022 ពាក់ស្លាកលេខសៀមរាប 1AI 6831 ពណ៌ខ្មៅ លេខតួរ ម៉ាស៊ីន 5715727 ពីបន្ទប់ជួលភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពលួចកាច់សោរម៉ូតូយកបានចំនួន០២គ្រឿង០១ម៉ាក Honda Dream 2020 ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1AJ 1825 លេខតួរ_ម៉ាស៊ីន 5781926 និងទី០២ម៉ាក Honda Click ពណ៌ស ឆ្នាំ2021 ពាក់ស្លាកលេខសៀមរាប 1AM 9172 លេខតួរ_ម៉ាស៊ីន 8072002 ។លោកបញ្ជាក់ថា តាមចម្លើយសារភាពរបស់ឈ្មោះ សុខ លីណា ភេទស្រី អាយុ៣៥ឆ្នាំ បានឆ្លើយថាចំពោះម៉ូតូទាំង០៤គ្រឿង និងសម្ភារៈមួយចំនួនទៀតដែលសម្ថកិច្ចបានឆែកឆេររកឃើញគឺពិតជារបស់ឈ្មោះ ជា ពិសិដ្ឋ ដែលត្រូវជាប្តីរបស់ខ្លួនយកមកលាក់ទុកនៅផ្ទះជួលរបស់ខ្លួនពិតមែន។លោកបញ្ជាក់ទៀតថា ក្នុងពេលដដែលយើងបានចុះទៅឆែកឆេរលំនៅដ្ឋានស្នាក់នៅរបស់ឈ្មោះ ជា ពិសិដ្ឋ និងប្រពន្ធឈ្មោះ សុខ លីណា ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ក្នុងនោះដែរយើងបានឆែកឆេររកឃើញ ម៉ូតូទាំង០៤គ្រឿងខាងលើដែលពួកគេបានធ្វើសកម្មភាពកាត់សោរបន្ទប់លួចយក និងកាត់សោរលួចយកកាលពីថ្ងៃទី១២និង១៣ខែមេសាឆ្នាំ២០២២ និងម៉ូតូចំនួន០២គ្រឿងទៀតម៉ាក ទី០១ Wave អាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1C 3733 លេខតួរ_ម៉ាស៊ីន 5570141 និងទី០២ម៉ាក Honda Dream 2019 ពាក់ស្លាកលេខ បន្ទាយមានជ័យ1Q 8134 លេខតួរ_ម៉ាស៉ីន 9614297 ចំពោះម៉ូតូទាំង០២គ្រឿងនេះយើងកំពុងធ្វើការស្រាវជ្រាវរកម្ចាស់ដើម។ក្នុងការឆែកឆេរនោះដែរ បានរកឃើញវត្ថុតាងរួមមានសោរកាច់ចំនួន០៨ផ្លែ ស្លាកលេខម៉ូតូចំនួន០៤ និងសម្ភារៈមួយចំនួនសំរាប់ធ្វើសកម្មភាពកាច់សោរម៉ូតូ ដែលមាននៅក្នុងរូបថត និងនៅក្នុងកំណត់ហេតុឆែកឆេរ។




បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ដោយឡែកមហាជនលើកឡើងថា ជនសង្ស័យ២នាក់ប្តីប្រពន្ធដែលមានជំនាញជាងធ្វើសោរ មានឈ្មោះជាភាសាខ្មែរ តែនិយាយខ្មែរមិនច្បាស់ ដូច្នេះសូមសមត្ថកិច្ចជួយស្រាវជ្រាវផង៕ដោយ៖AFN
