Tuesday, July 15, 2025
Header Banner

មន្ត្រីសាលាស្រុកពួក ម្នាក់ធ្លាក់ចូលអាងក្រពើត្រូវក្រពើខាំហែកបណ្តាលឲ្យរបួសធ្ងន់   

  ខេត្តសៀមរាប៖មន្ត្រីសាលាស្រុកពួក ម្នាក់ ជាម្ចាស់អាងក្រពើ ដើរទៅបត់ជើងតូច រអិលជើង ធ្លាក់ចូលអាងក្រពើ ត្រូវក្រពើខាំ បោករងរបួសជា ច្រើនកន្លែង ត្រូវគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង១និង០០នាទីយប់អាធ្រាត្រថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ក្នុង ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

      លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុ មុខរបរមន្ត្រីរដ្ឋបាលសាលាស្រុកពួក ត្រូវបានសត្វក្រពើខាំ រងរបួសជាច្រើនកន្លែងកំពុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយដោយសភាពធ្ងន់ពេកក៏ត្រូវបានគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ។ លោក បានបន្ថែមថា បន្ទាប់ពីមានការភ្ញាក់ផ្អើលមកកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ រួច សួរនាំក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា ជាប្រចាំជនរងគ្រោះ ជាប្តី ឈ្មោះ (ស៊ូ សុធា) ជាអ្នក មើលថែទាំ ការចិញ្ចឹម សត្វក្រពើនិងដេកចងអង្រឹងនៅលើរោងទ្រុង ក្រពើតែម្នាក់ឯង។ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងក្រុមគ្រួសារជួបជុំគ្នាផឹកស្រា អស់ស្រាបៀរ ចំនួន ១ កេះហើយ បែកគ្នាទៅដេក រៀងៗខ្លួន។       ចំណែកជនរងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ០១និង ០០នាទីយប់ អាធ្រាត ក៏បានលឺសំលែង ជនរងគ្រោះស្រែកឲ្យជួយ  ហើយលឺដល់អ្នកផ្ទះជិតខាងនិងអ្នកផ្ទះ ក៏ នាំគ្នាក្រោកទៅមើល នៅចំណុចរោងដេកលើទ្រុងក្រពើ បានឃើញជនរង គ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ ហើយនាំគ្នាយកឈើជួយវាយសង្គ្រោះ ដើម្បីយកជនរង គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោក អភិបាលស្រុកពួក បានបញ្ជាក់ទៀតថា ក្រោយកើតហេតុ យើងបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញថា ទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នាជុំបងប្អូន ដោយឡែកទ្រុងជនរង គ្រោះធ្លាក់ចូល គឺ ទ្រុងទំហំ១០ម៉ែត្រ×១២ ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ×៨ម៉ែត្រ ក្នុងនោះសត្វក្រពើប្រភេទ មេពូជ និងក្រពើឈ្មោល ចំនួនជាង២០ក្បាល(ធំៗ)។

   នគរបាលជំនាញបានឲ្យដឹងថា ជនរងគ្រោះក្រោកទៅបត់ជើងតូច ហើយ រអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមសត្វក្រពើ។បច្ចុប្បន្នជនរងគ្រោះ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនោះ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត នៃទីក្រុងភ្នំពេញ៕ដោយAFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម