Wednesday, April 24, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្រុមហ៊ុនអាកាសចរណ៍ emirates ចេញប្រាក់សំណងប្រមាណជា ១.៤ ពាន់លានដុល្លារ ព្រោះតែកូវីដ

អន្តរជាតិ៖យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបានចេញប្រាក់សំណងជាង ៥ ពាន់លានឌៀរហាំ (១.៤ ពាន់លានដុល្លារ) ទាក់ទងនឹងវិបត្តិកូវីដថ្មី ។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃដែលបានដំណើរការទូទាត់ប្រាក់សំណងច្រើនជាង ១.៤ លានដុល្លារចាប់តាំងពីខែមីនាបានប្រឈមនឹងបញ្ហាសាច់ប្រាក់នេះដូចក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតផងដែរ ។ រោគរាតត្បាតនេះបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោកត្រូវបញ្ឈប់នៅឆ្នាំនេះដែលបង្ខំឲ្យក្រុមហ៊ុន Emirates ចុះចតជាបន្ទាន់នូវជើងហោះហើររបស់ខ្លួន ។ ក្រុមហ៊ុន Emirates ដែលបានកាត់បន្ថយការងារ និងប្រាក់ខែ ខណៈពេលដែលខ្លួនព្យាយាមគ្រប់គ្រងផលប៉ះពាល់នៃវិបត្តិនោះ កាលពីខែកក្កដាបាននិយាយថា ខ្លួនបានសងប្រាក់វិញជាង ៥១៧ លានដុល្លារក្នុងរយៈពេលពីរខែមុន ។ ទន្ទឹមនោះរដ្ឋាភិបាលនៃទីក្រុងឌូបៃបានបញ្ចូលទឹកប្រាក់ ៧.៣ ពាន់លានឌៀរហាំ (២ ពាន់លានដុល្លារ) ទៅក្នុងក្រុមហ៊ុន Emirates ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ដែលខ្លួនគ្រប់គ្រងលើវិបត្តិដ៏ធ្ងន់ធ្ងរនេះផងដែរ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម