Tuesday, April 16, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ២ គីឡូក្រាម

ភ្នំពេញ៖កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី មាស ហត. លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ស៊ី ម៉ារត្ន័ នាយរងការិយាល័យ ក៥ មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្រលសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀននៅ២គោលដៅផ្សេងគ្នា។   គោលដៅទី១: នៅចំណុចផ្លូវR៦(បឹងកក់)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណ ១០០ក្រាម។គោលដៅទី២: នៅចំណុច បណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀន១កញ្ចប់ធំ ។ លទ្ធផលសរុប:ក-ឃាត់បានជនសង្ស័យ០២នាក់: ១-ឈ្មោះ ម៉ាន់ វន្ត័ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ។២-ឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ។ខ-សរុបវត្ថុតាងចាប់យកបាន កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១ គ.ក្រ ៨៤១.៩០ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម