Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យ២នាក់ខណៈដឹកសត្វល្វាចេកព្រៃ បម្រុងយកទៅលក់នៅប្រទេសវៀតណាម

ខេត្តមណ្ឌលគិរី៖នៅថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រទះជនសង្ស័យចំនួន ២ នាក់ ជិះម៉ូតូ០២គ្រឿង ក្នុងសភាពគួរឱ្យសង្ស័យ។នេះបើយោងតាមការឲ្យដឹងពីផេកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងនៅមុននេះបន្តិច។

កម្លាំងសមត្ថកិច្ច បានស្ទាក់ចាប់សួរនាំ បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។

  ក្រោយឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ១- សត្វល្វាចេកចំនួន ៣៩ក្បាល ២- ម៉ូតូម៉ាកវេវ ចំនួន០២គ្រឿង៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម