ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៨នាក់យកមកសួរនាំនៅអធិការដ្ឋាន។
លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់មាន៖០១/ឈ្មោះម៉ូវ សេងហ៊ាង ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅឃុំកំពង់ស្វាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ( ធ្លាប់ជាប់មណ្ឌលគ្រឿងញៀន )។០២/ឈ្មោះសូ លាក់ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ករណីលួចម៉ូតូ )។០៣/ឈ្មោះរួន ចន្នីរ៉ូត ហៅរ័ត្ន ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រៃ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ( ធ្លាប់ជាប់មណ្ឌលគ្រឿងញៀនចំនួន០៣លើក )។០៤/ឈ្មោះសេង រ៉ាឌី ហៅភព អាយុ២៥ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្ននៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងៀខេត្តសៀមរាប ( ធ្លាប់ជាប់មណ្ឌលគ្រឿងញៀន )។០៥/ឈ្មោះសុង ចាន់សុភា ហៅយួន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរកម្មករសណង់ មានស្រុកកំណើតនៅភូមិជ្រួញថ្ម ឃុំបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។០៦/ឈ្មោះហុង ម៉ិច ឬ អឿន ម៉ិច ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប(ធ្លាប់ជាប់ពន្ធនាគារករណីលួចម៉ូតូ)។០៧/ឈ្មោះឧត្តម រ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប (ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន)។០៨/ឈ្មោះឆាយ សុគន្ធ ហៅង៉ោល ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល បច្ចុប្បន្នគ្មានទីលំនៅមិនច្បាស់លាស់ ពាក់ព័ន្ធនឹងករណី អំពើលួច អំពើលួចមានស្ថានទម្ងន់ទោស( លួចម៉ូតូ នឹងកាត់ហែកលួសរបងយកម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមូមរម្លឹកថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩.០០ នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ជនសង្ស័យឈ្មោះម៉ូវ សេងហ៊ាង នឹងឈ្មោះរួន ចន្នីរ៉ូត ហៅរ័ត្ន ដោយពាក់ព័ន្ធម៉ូតូមិនប្រក្រតី គ្មានឯកសារចំនួន០២គ្រឿងមានម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខសៀមរាប1AM-0002 (ផ្លាកលេខពិត1AM-0302 ) លេខតួ.លេខម៉ាសីន6171842 នឹង០១គ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខសៀមរាប1AO-1602 លេខតួ.លេខម៉ាសីន6355033 ហើយធ្វើការសាកសួរ ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូនេះខ្លួនស៊ីឈ្នួលបើកពីខេត្តសៀមរាប ទៅអោយបក្ខពួកលក់នៅរាជធានីភ្នំពេញ បន្ទាប់មកនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក ធ្វើការប្រគល់ទទួលជនសង្ស័យទាំងពីរ ដើម្បីមកបន្តនីតិវិធី បន្ទាប់ពីការសួរនាំជនសង្ស័យទាំងពីរបានឆ្លើយដូចគ្នាថាខ្លួនស៊ីឈ្នួលបើកម៉ូតូពីខេត្តសៀមរាប ទៅអោយបក្ខពួកលក់នៅរាជធានីភ្នំពេញ ក្នុង០១គ្រឿងទទួលបានប្រាក់ចំនួន១៣ម៉ឺនរៀល ហើយជនសង្ស័យឈ្មោះរួន ចន្នីរ៉ូត ហៅរ័ត្ន បានឆ្លើយទៀតថាខ្លួនបានស៊ីឈ្នួលប់កម៉ូតូទៅលក់នៅរាជធានីភ្នំពេញបានចំនួន០៣លើក បានសម្រេចចំនួន០១លើក ម៉ូតូ០១គ្រឿងស៊េរីឆ្នាំ២០១៥ បានប្រាក់ចំនួន១២០ដុល្លារ លើកទី០២ ម៉ូតូចំនួន០២គ្រឿងស៊េរីឆ្នាំ២០២១ នឹងស៊េរី២០២២ ទៅជាមួយបក្ខពួកផ្សេងទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យចាប់ឃាត់ដោយគ្មានឯកសារ ចំណែកលើកទី០៣នេះត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក ឃាត់តែម្តង ហើយជនសង្ស័យបានឆ្លើយទៀតថា ខ្លួនមានបក្ខពួកនៅក្រុងសៀមរាប ដែលយកម៉ូតូអោយខ្លួនទៅលក់នៅរាជធានីភ្នំពេញ បន្ទាប់មកយើងបាននាំជនសង្ស័យស្វែងរកបក្ខពួកហើយក៏បាននាំខ្លួនជនសង្ស័យចំនួន០៣នាក់មាន៖ឈ្មោះសុង ចាន់សុភា ហៅយួន , ឈ្មោះសេង រ៉ាឌី ហៅភព យកមកសួរនាំ បន្ទាប់ពីសួរនាំជនសង្ស័យ៖-ឈ្មោះសុង ចាន់សុភា ហៅយួន បានឆ្លើយសារភាពថា ខ្លួនបានផ្តល់ទីតាំងអោយបក្ខពួកមកផ្លាស់គ្រឿងបន្លាស់ពេលលួចម៉ូតូបាន -ឈ្មោះសូ លាក់ បានឆ្លើយសារភាពថាខ្លួនបានលួចម៉ូតូម៉ាកNext ពណ៌សលាយខៀវ ពាក់ផ្លាកលេខសៀមរាប1AB-2999 លេខតួ333863 ម៉ាស៊ីន52335853 នៅចំណុចស្រះចិញ្ចឹមត្រី ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ពេលបានម៉ូតូហើយខ្លួនបានយកមកខ្ទមរបស់ឈ្មោះសុង ចាន់សុភា ហៅយួន ដើម្បីបាញ់ថ្នាំប្តូរពណ៌ជាមួយឈ្មោះសេង រ៉ាឌី ហៅភព ហើយអោយបក្ខពួកយកទៅលក់។-ឈ្មោះសេង រ៉ាឌី ហៅភព បានឆ្លើយសារភាពថាៈខ្លួនពិតជាបានបាញ់ថ្នាំប្តូរពណ៌ ដើម្បីបន្លំភ្នែកពិតមែន ។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចយើង ក៏ឃាត់បានជនសង្ស័យចំនួន០៣នាក់បន្ថែមទៀតមាន៖០១-ឈ្មោះហុង ម៉ិច ឬ អឿន ម៉ិច ហៅ០១ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រាំងចំបក់ ឃុំក្រាំងចំបក់ ស្រុកពាមរោទ៍ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ( ជាមេខ្លោង ) ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ករណីអំពើលួច ( លួចម៉ូតូ )០២-ឈ្មោះឧត្តម រ៉ាដា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប នៅភូមិស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ( ជាសហចារី ) ធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន ។០៣-ឈ្មោះឆាយ សុគុន្ធ ហៅង៉ោល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ( ជាសហចារី ) ។*ផ្អែកតាមចម្លើយជនសង្ស័យឈ្មោះហុង ម៉ិច ឬ អឿន ម៉ិច ហៅ០១ បានឆ្លើយសារភាពថា ខ្លួនគឺជាអ្នកចាត់ចែងអោយបក្ខពួកលួចម៉ូតូ នឹងពេលខ្លះខ្លួនក៏លួចម៉ូតូផងដែរ ក្នុងក្រុងសៀមរាបជាច្រើនគ្រឿង ហើយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៥,០០នាទីទាបភ្លឺ នៅភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ខ្លួននឹងបក្ខពួកឈ្មោះឧត្តម រ៉ាដា នឹងឈ្មោះឆាយ សុគុន្ធ ហៅង៉ោល បានកាត់លួសសំណាញ់របង ធ្វើសកម្មភាពលួចយកម៉ូតូចំនួន០២គ្រឿង ហើយរាល់ម៉ូតូដែលលួចបានខ្លួនបានយកទៅដោះគ្រឿង នៅខ្ទមរបស់ឈ្មោះសុង ចាន់សុភា ហៅយួន ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ហើយខ្លួនបានអោយជនសង្ស័យ ឈ្មោះ ម៉ូវ សេងហ៊ាង នឹង ឈ្មោះ រួន ចន្នីរ៉ូត ហៅរ័ត្ន ជាអ្នកបើកម៉ូតូទៅលក់នៅភ្នំពេញ ។ហើយជនសង្ស័យឆ្លើយសារភាពផងដែរថានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០១,០០នាទីបានលួចម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ លេខតួ.លេខម៉ាស៊ីន6278549 ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ( យើងបានទទួលបណ្តឹងរួចផងដែរ )*ផ្អែកតាមចម្លើយជនសង្ស័យរបស់ឈ្មោះឈ្មោះឧត្តម រ៉ាដា បានឆ្លើយសារភាពថាៈខ្លួនបានចូលរួមធ្វើសកម្មភាពលួចម៉ូតូជាមួយឈ្មោះហុង ម៉ិច ឬ អឿន ម៉ិច ហៅ០១ និងឈ្មោះឆាយ សុគុន្ធ ហៅង៉ោល ដោយពេលខ្លះខ្លួនជាអ្នកចូលលួច នឹងពេលខ្លះខ្លួនជាអ្នកមើលផ្លូវ ។*ផ្អែកតាមចម្លើយជនសង្ស័យរបស់ឈ្មោះឈ្មោះឧត្តម រ៉ាដា បានឆ្លើយសារភាពថាៈខ្លួនបានចូលរួមធ្វើសកម្មភាពលួចម៉ូតូជាមួយឈ្មោះហុង ម៉ិច ឬអឿន ម៉ិច ហៅ០១ និងឈ្មោះឧត្តម រ៉ាដា ដោយពេលខ្លះខ្លួនជាអ្នកចូលលួចនឹងពេលខ្លះខ្លួនជាអ្នកមើលផ្លូវ។
លោកបន្ថែមថា វត្ថុតាងដកហូតបាន ម៉ូតូចំនួន០៦គ្រឿងដែលជនសង្ស័យលួចពីជនរងគ្រោះ សោនឹងតួណឺវីស ព្រមទាំងអាវម៉ូតូមួយចំនួន ។បានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើទាំង០៨នាក់ ជាលទ្ធផល វិជ្ជមាន ( ជាតំរុយមេតំហ្វេតាមីន )។
នៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២៣នេះកម្លាំងនគរបាលក្រុងសៀមរាប បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៨នាក់ទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖AFN