អន្តរជាតិ៖នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា (ជំងឺរាតត្បាតជាសកល) បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺដ៏កាចសាហាវនេះវាបានចម្លងទៅមនុស្សសរុបចំនួន ៣២,១៣៦,៤៩៦នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៩៨២,៧១៥នាក់បានស្លាប់បាត់បង់ជីវិត និង ២៣,៧០៦,៩៥៣នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៩៣ប្រទេស ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៨៥។
ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៩៣ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០៕