Wednesday, November 27, 2024
Header Banner

សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់ថវិកាឧបត្ថម្ភនិងរៀបចំតំបន់ភូមិរុនតាឯក ឲ្យក្លាយជាទីក្រុងអភិវឌ្ឍន៍ថ្មីនៃខេត្តសៀមរាប

ខេត្តសៀមរាប៖បន្ទាប់ពីពលរដ្ឋមួយចំនួនតូចតវ៉ាករណីមិនបានទទួលប័ណ្ណចូលជួប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ត្រូវបានថ្នាក់ដឹកនាំសម្របសម្រួលឲ្យបានកញ្ចប់ថវិកាឧបត្ថម្ភទាំងអស់គ្នាវិញហើយ។

លោករិន ឡួត អភិបាលស្រុកបន្ទាយស្រី បានឲ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី០៨ខែធ្នូនេះថា ពាក់ព័ន្ធនឹងការលើកឡើងរបស់ពលរដ្ឋខ្លះថាអាជ្ញាធរមិនបានផ្ដល់បានឲ្យជួបសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺជារឿងដែលមានការយល់ច្រឡំ។ព្រោះអាជ្ញាធរបានចុះទៅស្រង់ស្ថិតិដល់ខ្នងផ្ទះពលរដ្ឋ តែពលរដ្ឋខ្លះមានតែផ្ទះមិនមានមនុស្សនៅទើបមិនអាចស្រង់ស្ថិតិបានគ្រប់ជ្រុងជ្រោយ។លោកបន្តថា នៅពេលនេះទោះបីជាពលរដ្ឋមិនបានទៅចូលរួមក៏សម្ដេចនាយករដ្ឋមន្ត្រី នៅតែជូនប្រាក់ឧបត្ថម្ភដល់អ្នកភូមិរុនតាឯក ទាំងអស់គ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់ ដែលក្នុងមួយគ្រួសារបានប្រាក់ឧបត្ថម្ភចំនួន១លានរៀល។ កាលពីល្ងាចថ្ងៃទី ៧និងព្រឹកថ្ងៃទីខែ៨ធ្នូនេះមានពលរដ្ឋមួយចំនួនបានតវ៉ា ថាអាជ្ញាធរមិនឲ្យប័ណ្ណដើម្បីជួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែពេលនេះទោះពលរដ្ឋនៅភូមិរុនតាឯក មិនបានជួបសម្ដេច ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភដូចគ្នានោះដែរ។ជាពិសេសសម្ដេច បានឲ្យថ្នាក់ដឹកនាំជំនាញរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភូមិធម្មជាតិរុនឯក នៃស្រុកបន្ទាយស្រី នេះឲ្យបានល្អប្រសើរជាទីក្រុងអភិវឌ្ឍន៍ថ្មីនៃខេត្តសៀមរាប។ ជាមួយនិងដំណឹងដ៏សប្បាយរីករាយនេះពលរដ្ឋបានសាទរនិងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគិតគូរដល់ពលរដ្ឋនៅតំបន់ភូមិធម្មជាតិរុនតាឯក៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម