Thursday, May 2, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

បើកសម្ភោធការិយាល័យថ្មីរបស់ក្រុមហ៊ុនវ័នអេកូស៊ី ស្ទឹម ខេមបូឌៀ. ខូ និងកម្មវិធី សិក្ខាសាលា ក្នុងក្រុងសៀមរាប…

ខេត្តសៀមរាប៖នៅថ្ងៃទី២៨និង២៩ខែមីនាឆ្នាំ២០២៤ក្រុមហ៊ុនវ័នអេកូស៊ី ស្ទឹម ខេមបូឌៀ. ខូ (ONEECOSYSTEM CAMBODIA.Co )បានបើកសម្ភោធការិយាល័យថ្មីរបស់ខ្លួននិងរៀបចំសិក្ខាសាលា ក្រោមអធិបតីភាព នាយកប្រត្តិប័ត្តិក្រុមហ៊ុន ONE ECOSYSTEM និង លោកស្រី Mai Loan ថ្នាក់ដឹកនាំ DEALSHAKER ប្រចាំតំបន់អាស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ IMA និង ម្ចាស់អាជីកម្ម DEALSHAKER មកពីបណ្តាប្រទេសជាច្រើននិងម្ចាស់អាជីកម្មក្នុងប្រទេសកម្ពុជា ល្បីៗ និងមានផលិតផលទូរទាត់យក DSCP ច្រើនផងដែរ។

លោកស្រី សេង មន្នីរ័ត្ន ប្រធានក្រុមហ៊ុន វ័នអេកូស៊ី ស្ទឹម ខេមបូឌៀ.ខូ បានឲ្យដឹងថា សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសសមាជិក សមាជិកា ម្ចាស់អាជីវកម្ម ឬអ្នកដែលមានបំណងចង់ក្លាយជាពាណិជ្ជករ DEALSHAKER មេត្តាជ្រាបថា ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ONE ECOSYSTEM ក្រុមហ៊ុនវ័នអេកូស៊ីស្ទឹមខេមបូឌៀ. ខូ បានរៀបចំសិក្ខាសាលា និងការបើកសម្ភោធការិយាល័យថ្មី វ័នអេកូស៊ីស្ទឹមខេមបូឌៀ ថត ចូល នៅខេត្តសៀមរាប ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែមិនា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព នាយកប្រត្តិប័ត្តិក្រុមហ៊ុន ONE ECOSYSTEM និង លោកស្រី Mai Loan ថ្នាក់ដឹកនាំ DEALSHAKER ប្រចាំតំបន់អាស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ IMA និង ម្ចាស់អាជីកម្ម DEALSHAKER មកពីបណ្តាប្រទេសជាច្រើននិងម្ចាស់អាជីកម្មក្នុងប្រទេសកម្ពុជាល្បីៗ និងមានផលិតផលទូរទាត់យក DSCP ច្រើនផងដែរ ។

លោកស្រីបន្តថា ការរៀបចំសិក្ខាសាលា និងការបើកសម្ភោធការិយាល័យថ្មី វ័នអេកូស៊ីស្ទឹមខេមបូឌៀ.ខូ ក្នុងគោលបំណង៖១. ជំរុញឱ្យមានការដាក់លក់ផលិតផលទំនិញកាន់តែច្រើននៅលើវេទិកា DEALSHAKER ជាពិសេសលើកស្ទួយដល់ប្រជាពលរដ្ឋកម្ពុជាអោយយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ Fin-tech និងស្វែងយល់ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចថ្មីមួយដែលមិនធ្លាប់មានពីមុន។២. ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយ នាយកប្រត្តិប័ត្តក្រុមហ៊ុន និងថ្នាក់ដឹកនាំ ប្រចាំតំបន់អាស៊ី ដើម្បីស្វែងយល់កាន់តែច្បាស់អំពីគំនិតផ្តួចផ្តើម និងផែនការអនាគតក្រុមហ៊ុន និងព័ត៌មានអំពីការបម្លែង OES ជាសាច់ប្រាក់ តាមរយះគំរោង DCP ដែលគ្រប់គ្នាចង់ដឹង និងព័ត៌មានសំខាន់ៗជាច្រើនទៀត និងប្រាប់ពីវិធីសាស្រ្តដោះស្រាយបញ្ហាជាប់គាំង និងរបៀបប្រើប្រាស់នៅក្នុងប្រព័ន្ធ ONE Ecosystem ផងដែរ។៣. ផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មដាក់លក់ផលិតផលក្នុងថ្ងៃកម្មវិធី EXPO និងសមាជិកមានឱកាសប្រើប្រាស់ DSCP របស់ខ្លួននៅថ្ងៃកម្មវិធីនុះដល់ទៅ 100% DSCP ផងដែរ។៤. ជួយសម្រួលដល់ឱកាសពាណិជ្ជកម្ម និងអាជីវកម្ម បង្ហាញផលិតផល និងសេវាកម្ម និងភ្ជាប់សហក្រិន និងអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេសតាមរយះវេទិកា DEALSHAKER ។

សូមជម្រាបថា ការរៀបចំបើកសម្ភោធការិយាល័យONEECOSYSTEMCAMBODIA.Co នៅថ្ងៃទី ២៨ ខែ មិនា នៅ ផ្លូវ៥១ ផ្លូវក្រោលសេះ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការរៀបចំសិក្ខាសាលា នៅថ្ងៃទី ២៩ ខែ ខែមីនា នៅសណ្ឋាគារ SOKHALAY ANKOR RESIDENCE & SPA ដែលអ្នកចូលរួម និងពាណិជ្ជករជាង ៣០០ នាក់ ដើម្បីលើកកម្ពស់ការចូលរួមសហគមន៍ ដោយមានភាពរីករាយ និងកិច្ចសហការក្នុងសហគមន៍ ខណៈពេលដែលការផ្សព្វផ្សាយ លើកឡើងពីប្រធានបទសំខាន់ៗ ឬគោលបំណងនៃព្រឹត្តិការណ៍ និរន្តរភាព ភាពជាសហគ្រិន កំណើនសេដ្ឋកិច្ចក្នុងតំបន់៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម