Saturday, November 9, 2024
Header Banner

ឯកឧត្តមគីម រិទ្ធី ចុះជួបសំណេះសំណាលនិងនាំយកថវិកាមួយចំនួនជូនដល់នគរបាលខេត្តព្រះវិហារ នាឱកាសចូលឆ្នាំខ្មែរ មុខនេះ

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២៤ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល ដល់នគរបាលជាតិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នៅក្នុងឱកាសនោះក៏មានវត្តមាននៃកាអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត,លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអស់លោកលោកស្រីជាថ្នាក់ដឹកនាំប្រធានអនុប្រធានមន្ទីរ បណ្តាអង្គភាពនានាជុំវិញខេត្តមួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមគីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ក៏បានអញ្ជើញមានប្រសាសន៍ថ្លៃងកោតសសើរទៅដល់លោកស្នងការ លោកស្នងការរង នាយ នាយរង មន្ត្រីនគរបាលទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ថារយៈកន្លងមក តែងបានខិតខំបំពេញតួនាទីភារកិច្ចក្នុងនាមមន្ត្រីនគរបាលជាតិ រក្សាសន្តិសុខសណ្តាប់ធ្លាប់សាធារណៈបានល្អជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចសង្គមជាតិទាំងមូល។ឯកឧត្តមបន្តទៀតថា ជាការពិតណាស់បើទោះបីកន្លងមកកម្លាំងនគរបាលជាតិរបស់យើងសម្រេចកិច្ចកាងារទទួលបានជោគជ័យយ៉ាងនោះក៏ដោយចុះតែអ្វីៗដែលកើតមានឡើងចំពោះមុខយើងគឺនៅតែបង្កើតឲ្យបញ្ហាដល់យើងមន្ត្រីនគរបាលជាតិរបស់យើងជាបន្តបន្ទាប់ហើយអ្វីដែលកើតមានឡើងនៅចំពោះមុខយើងនោះគឺករណីក្មេងទំនើងក្រុមបងតូចបងធំជិះម៉ូតូបង្ហោះអំពើលួចឆក់ ល្បែងសុីសងនឹងករណីគ្រឿងញៀននេះជាដើម ដែលបញ្ហាទាំងនេះហើយគឺកម្លាំងនគរបាលជាតិរបស់យើងដើរតួរយ៉ាងសំខាន់ ក្នុងកាទប់ស្កាត់បង្ក្រាបនឹងត្រូវស្វែងរកមុខសញ្ញាដើម្បីឈានទៅបញ្ចប់នូវបញ្ហាទាំងអស់នេះទើបភូមិឃុំរបស់យើងមានសុខសុវត្តិភាពបាន។

ឯកឧត្តមបន្ថែមថា ថ្វីត្បិតកន្លងមកក្រោមកាណែនាំចង្អុលបង្ហាញរបស់លោកស្នងការគឺកម្លាំងនគរបាលរបស់យើងគោរពនិងអនុវត្តតាមទទួលបានលទ្ធផលជាទីគាប់ចិត្តទាំងកាបង្ក្រាបទាំងកាសេុីបអង្កេតវែករកមុខសញ្ញាករណីជនបង្កនឹងករណីបទល្មើសផ្សេងៗដែលចំនុចទាំងអស់នេះគឺផ្តើមចេញពីកាចេះសាមគី្គភាពផ្ទៃក្នុងនិងចេះគោរពវិន័យបានល្អ ។

ឯកឧត្តមបន្តទៀតថា កម្លាំងប្រដាប់អាវុធភាពឈ្នះលើ សត្រូវបានគឺរក្សាសាមគ្គីភាពផ្ទៃក្នុងបាននេះតែម្តង តែបើសិនជាយើងបែកបាក់សាមគ្គ្គីភាពផ្ទៃក្នុងទៅហើយនោះនូវរាល់ភារកិច្ចនិងកាតព្វកិច្ចដែលយើងត្រូវធ្វើឬបំពេញគឺត្រូវទទួលបរាជ័យជាក់ជាមិនខាននោះឡើយ។ចឹងភាពជោគជ័យរបស់កងកម្លាំងគឺផ្តើមឡើងចេញពីកាសាមគ្គីភាពផ្ទៃក្នុងនេះតែម្តង។

ទទ្ទឹមនិងនោះឯកឧត្តមក៏បានផ្តាំផ្ញើ ទៅដល់នាយនាយរងនិងមន្ត្រីនគរបាលទាំងអស់ធ្វើយ៉ាងណាត្រូវខិតខំយកចិត្តទុកដាក់និងបង្កលក្ខណៈជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នូវថវិកាចំនួន១០លានរៀល ទឹកសុទ្ធ១០០កេះ ដោយឡែកចំពោះមន្ត្រីនគរបាលក្នុង១នាក់ទទួលបាន៥មុឺនរៀលផងដែរ៕ដោយ៖ហួរ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម