Thursday, December 12, 2024
Header Banner

មហាជនស្នើដល់លោកស្នងការនគរបាលខេត្តសៀមរាប ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីជាប្រយោជន៍រួម

ខេត្តសៀមរាប៖មហាជនស្នើដល់ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប មេត្តាចាត់ឲ្យកម្លាំងនគរបាលជំនាញសណ្តាប់ធ្នាប់  ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ឲ្យបានប្រសើរឡើង ចៀសវាងរៀបចំដោយអន្លើៗបក្ខពួកនិយម។

   ប្រភពបានឲ្យដឹងថា សកម្មភាពបងប្អូនអាជីវករយកចំណីផ្លូវធ្វើជាអាជីវកម្មយ៉ាងគគ្លើនក្នុងក្រុងសៀមរាបមានដូចជា៖តំបន់ផ្សារចាស់,មុខមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តោយផ្លូវជាតិលេខ៦ពីរង្វង់មូលមុខគ្រុឌ ដល់ព្រំប្រទល់ស្រុកប្រាសាទបាគង… ដែលតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ហាក់កើតមានឡើងជាយូរឆ្នាំណាស់មកហើយ (ហាក់បីដូចដំប៉ៅគ្មានថ្នាំព្យាបាល)។ដូច្នេះហើយពលរដ្ឋទូទៅមានសង្ឃឹមយ៉ាងមុតមាំលើការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដែលជាថ្នាក់នាំមានឆន្ទះល្អប្រពៃក្នងសង្គមជាតិ។

​ សូមរម្លឹកថា កាលពីពេលថ្មីនេះកងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះណែនាំរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវសំខាន់ៗ ជាពិសេសតាមបណ្តោយដងស្ទឹងសៀមរាប។ ការចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងស្ទឹងសៀមរាប និងផ្លូវសំខាន់ៗមួយចំនួនទៀត។

   ប្រតិបត្តិការដ៏ក្តៅគគុកនេះធ្វើឡើងក្រោមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក្នុងគោលបំណងឲ្យក្រុងសៀមរាប មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ព្រោះជាតំបន់ទេសចរណ៍អន្តរជាតិទេសចរណ៍៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម