Thursday, December 12, 2024
Header Banner

សោកស្តាយណាស់ ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះសាលាឆាន់អស់១ខ្នងនៅវត្តតាកឹង ស្រុកគូលែន

ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា សាលាឆាន់១ខ្នងនៅវត្តអរញ្ញតេជោសែនជ័យ ហៅវត្ត(តាកឹង)មានទំហំបណ្តោយ២៥ម៉ែត្រទទឹង២០ម៉ែត្រសង់អំពីឈើប្រកក្បឿងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារតែឆ្លងចរន្តអគ្គិសនី។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោងប្រម៉ាណជា៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃ១២ខែសីហាឆ្នាំ២០២៤ស្ថិតនៅភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៏ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះកើតឡើងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ លោកអធិការបានបន្តទៀតថា សម្ភារៈខូចខាតដែលកើតចេញពីគ្រោះអគ្គិភ័យខាងលើនេះរួមមានទី១សាលាឆាន់១ខ្នងដែលមានទំហំបណ្តោយ២៥ម៉ែត្រទទឹង២០ម៉ែត្រសង់អំពីឈើប្រកក្បឿង។២.ចីវរព្រះសង្ឃចំនួន៤ ៣.ត្រៃទៀនចំណាំវស្សាចំនួន៥គូរ៤.ឧបករណ៍ធុងស្ទីកឃ័រអាំភ្លឺមីក្រូរួមនិងខ្សែរភ្លើងមួយចំនួន។៥.បន្ទះឈើសម្រាបកែឆ្នៃធ្វើបង្អួចទ្វារដាក់ព្រះវិហារថ្មីចំនួន៨ម៉ែតគូប ៦.ទូកចំនួន២គ្រឿង ៧.ស្គរធំចំនួន១រួមនិងសម្ភារៈឆ្នាំងចានស្លាបបាយកន្ទេលមុងពួយមួយចំនួនផងដែរ។
លោកអធិការបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលជំនាញពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកគូលែន បានចុះដល់កន្លែងកើតហេតុ ដោយបានសហការជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មី ប្រជាការពារភូមិ រួមនិងបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ពន្លត់ទើបគ្រប់គ្រងស្ថានការខាងលើបាន។

គួរបញ្ជាក់ផងដែរថាក្នុងហេតុការខាងលើនេះកម្លាំងជំនាញពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកគូលែន បានប្រើប្រាស់ទឹកអស់ចំនួន២រថយន្តផងដែរ។
លោកអធិការក៏បានអំពាវនាវ និងក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតរឿងប៉ារ៉ែតភ្លើងនិងខ្សែភ្លើងដែលតពីកន្លែងមួយទៅកាន់កន្លែងមួយខ្វះបច្ចេកទេសដែលធ្វើឲ្យខ្សែភ្លើងប៉ះគ្នាងាយឆ្លងចរន្តនិងងាយបង្កឲ្យមានគ្រោះអគ្គិភ័យ កើតមានឡើងជាយថាហេតុដូចករណីខាងលើជាគំរូស្រាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម