Saturday, October 12, 2024
Header Banner

សាលាអារីហ្សូន សាខាខេត្តសៀមរាប ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងលិខិតសរសើរជូនដល់សិស្សពូកែប្រចាំឆ្នាំសិក្សា២០២៣-២០២៤

ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៤ សាលារៀនអារីហ្សូន សាខាខេត្ដសៀមរាប បានរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំ២០២៤.២០២៥ និងប្រគល់វិញ្ញាបនបត្របញ្ចប់កម្រិតសិក្សាបឋមភូមិ និងកម្រិតសិក្សាទុតិយភូមិ។ពិធីនេះធ្វើឡើងនៅក្នុង(សណ្ឋាគារ COURTYARD) នៃក្រុងសៀមរាប ដោយមានការអញ្ជើញជាអធិបតីផាពរបស់លោកស្រីម៉ននី រង្សី អភិបាលរង នៃគណៈ អភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងថ្នាក់ដឹកនាំ ភ្ញៀវកិត្តយសជាច្រើននាក់ចូលរួមផងដែរ។

    លោក ម៉ី ភារិទ្ធ នាយកសាសារៀនអារីហ្សូន សាខាខេត្តសៀមរាប មានប្រសាសន៍ថា ដោយសាលាមានការដឹកនាំល្អ ទើបបានធ្វើអោយមានការគាំទ្រ និងចូលរួមសហការដ៏ស្មោះស្ម័គ្រពី សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកជាពិសេសពីសំណាក់មាតាបិតា សហគមជាតិ អន្តរជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នាឆ្នាំសិក្សា កន្លងមក។ សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប បានការយកចិត្តទុកដាក់ ពង្រឹង និងជម្រុញលើវិន័យ សណ្តាប់ ធ្នាប់ ក្រមសីលធម៌រស់នៅបានល្អយ៉ាងគួរឲ្យកត់សម្គាល់ ជាពិសេសកម្មវិធីសិក្សាប្រចាំឆ្នាំបានចប់សព្វគ្រប់ត្រឹមត្រូវតាម គោលការណ៍ និងការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាផងដែរ។លោកបន្ថែមថា ពង្រឹង និងជម្រុញឲ្យសិស្សកាន់តែយល់បន្ថែមពីកម្មវិធីសិក្សា STEM តាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡានាអណត្តិទី៧ ។បន្តការទប់ស្កាត់គ្រឿងញៀន E Cigarette អបាយមុខផ្សេងៗ ក្នុងបវេណសាលាឲ្យបានជាដាច់ខាត។

   ឆ្លៀតក្នុងឳកាសនោះដែរលោកក៏បានសំណូមពរដល់ កូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់គ្រូពន្យល់ក្នុងការរៀនសូត្រ ដោយស្មារតីភ្ញាក់រលឹក ត្រូវបង្កើនការស្វ័យសិក្សាដោយខ្លួនឯង ដើម្បីក្រេបយកចំណេះ ដឹងអោយបានល្អប្រសើរ។កូនៗត្រូវចេះរក្សាទំនាក់ទំនងល្អក្នុងចំណោមសិស្សានុសិស្សត្រូវគោរពអនុវត្តទៅតាម បទបញ្ជាផ្ទៃក្នុងសាលា គោរពតាមឳវាទរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងឪពុក ម្តាយ ដើម្បីកសាងខ្លួនអោយក្លាយជា កុមារ និង យុវជនសុភាពរាបសារ មានសុជីវធម៌ល្អ ក្នុងការរស់នៅមានចំណេះដឹងខ្ពង់ខ្ពស់ល្អទៅថ្ងៃអនាគត និងក្លាយជាមនុស្ស ឬពលរដ្ឋល្អដែលប្រទេសជាតិយើង កំពុងត្រូវការជាទីបំផុត ដើម្បីអភិវឌ្ឍ ប្រទេសអោយមានការរីកចម្រើនឡើងក្លាយទៅជាប្រទេសដ៏រុងរឿងមួយនាពេលខាងមុខនេះ។

    លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់។ ជាមួយគ្នានោះ ការអប់រំ ត្រូវផ្តោតលើការ កសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូប ក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗទៀត ដើម្បីសម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព។

លោកស្រីអភិបាលរងបន្ដថា ការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត ក្នុងខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស គឺផ្តើមចេញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ទើបប្រទេសជាតិយើងបន្តរីកចម្រើន ជឿនលឿន មានស្ថេរភាព សន្តិភាព និងមានកិត្តិនាម លើឆាកអន្តរជាតិ។ លោកស្រី ក៍បានកោតសរសើរដល់សាលារៀនអារីហ្សូន ដែលបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ ប៉ុន្តែទោះបីជាបានវាយតម្លៃថា លទ្ធផលគួរជាទីគាប់ចិត្តសម្រាប់មាតាបិតា អាណាព្យាបាល យ៉ាងណាក៏ដោយ ក៏ភាពជោគជ័យពិតប្រាកដមិនមែនត្រឹមតែមានចំណេះដឹងសម្រាប់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានលទ្ធផលការងារសីលធម៌ល្អ សុជីវធម៌ល្អ គុណធម៌ គឺជាលក្ខណៈសម្បត្តិ និងជាលក្ខ ខណ្ឌចាំបាច់មិនអាចខ្វះបាន ដែលជាពិន្ទុសម្រាប់វាស់ស្ទង់ នូវភាពជោគជ័យពិតប្រាកដ។

លោកស្រីបានស្នើរឱ្យយុវជន ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្របន្តថែមទៀត លើមុខវិជ្ជាផ្សេងៗ ដើម្បីបង្កើន សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ឈានឱ្យទាន់សភាពការណ៍វិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ហើយស្របពេលគ្នានេះដែរ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋានជីវភាពរស់នៅ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គជាតិ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម