Thursday, January 16, 2025
Header Banner

ជនដៃដល់ដែលលបបាញ់អ្នកសារព័ត៌មាន ម្នាក់នៅស្រុកជីក្រែង ត្រូវបានសមត្ថកិច្ចក្តាប់មុខសញ្ញា បានហើយ!

ខេត្តសៀមរាប ៖ សមត្ថកិច្ចស្រុកជីក្រែង បានឲ្យដឹងថា អស់រយៈពេលជាង១០ម៉ោងមកនេះកម្លាំងនគរបាលជំនាញបានបើកការស្រាវជ្រាវរហូតក្តាប់បានមុខសញ្ញាជនដៃដល់ដែលលួចបាញ់ប្រហារទៅលើអ្នកសារព័ត៌មានម្នាក់បណ្ដាលឲ្យរងរបួសនោះបានហើយ។

សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មាន របស់អង្គភាព កម្ពុជាអភិវឌ្ឍន៍ ត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង ១៨ និង ០០នាទីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលស្រុកជីក្រែង បានចុះទៅដល់ទីតាំងកើតហេតុ នឹងបានដឹកជនរងគ្រោះមកមន្ទីរពេទ្យ ដោយមានការការពារត្រឹមត្រូវរហូតដល់ទីរួមខេត្ត។

សមត្ថកិច្ចបន្ថែមថាករណីនេះគឺអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅតំបន់ព្រៃស្ងាត់។ត្រូវជនដៃដល់លួចបាញ់ប្រហារដោយកាំភ្លើងខ្យល់ បណ្ដាលឱ្យរងរបួស។បច្ចុប្បន្នកម្លាំងនគរបាលស្រុកចង្រែងនិងនគរបាលខេត្តសៀមរាបបានក្តាប់មុខសញ្ញាជនដៃដល់នោះបានហើយ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបានឲ្យដឹងថា លោកបានបញ្ជារឲ្យកម្លាំងជំនាញ ចុះទៅកាន់ទីតាំងកើតហេតុដើម្បីស្រាវជ្រាវជាបន្ទាន់ផងដែរ៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម