ខេត្តព្រះវិហារ៖ដោយមានការស្នើសុំរបស់ពលរដ្ឋ ដែលប្រកបរបររុករករ៉ែមាស ជាលក្ខណៈគ្រួសារ (បាញ់ឈីត)ដោយមិនបាញ់គីមី រឺជីករណ្តៅៗ ត្រូវមន្ត្រីជំនាញហាមប្រាម។ទើបនៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ តំណាងក្រសួងរ៉ែនិងថាមពល និងអាជ្ញាធរចម្រុះនៃខេត្តព្រះវិហារ បានចុះសម្របសម្រួល និងណែនាំឲ្យពលរដ្ឋឈប់ការរុករករ៉ែ(បាញ់ឈីត)ខុសច្បាប់នៅតំបន់ភ្នំលង់ ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង។
នៅក្នុងវេទិកានោះគឺដឹកនាំដោយឯកឧត្តមបណ្ឌិត គង់ ស៊ីថា អគ្គនាយករង ក្រសួងរ៉ែនិងថាមពល ដោយមានសមាសភាពចូលរួមដូជា៖១ លោក អ៊ា សុខា នាយករងរដ្ឋបាលខេត្ត ជាតំណាង អភិបាលខេត្តព្រះវិហារ ២ លោក ស៊ុន ចាន់រក្សា ប្រធានមន្ទីរ រ៉ែនិងថាពលខេត្តព្រះវិហារ ៣ លោក ស សាវេត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ៤ លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុក រវៀង ៥ លោកស្រី អ៊ុង សុគុន្ធា តំណាង អភិបាលនៃគណៈអភិបាលស្រុក រវៀង ៦ លោក លឹម អង់អាច អធិការស្រុក រវៀង ព្រមទាំងអជ្ញាធរមូលដ្ឋាន ឃុំ រមណីយ និង ឃុំ រមទម និងប្រជាពលរដ្ឋចូលរួម សរុបចំនួន ២៥០ នាក់ ស្រី ៨០នាក់។
ក្នុងនោះដែរប្រជាពលរដ្ឋបាននូវសំណូមពរចំនួន៣ចំណុចទី១៖ពួកគាត់សុំបាញ់ឈីតលក្ខណៈគ្រួសារ ទី៖សុំកិនអាចម៍ដីតាមលក្ខណៈគ្រួសារ ទី៣៖ពួកគាត់ស្នើសុំជីករណ្ដៅចាប់ពី៥ ម៉ែត្រឡើងទៅលើជាលក្ខណៈគ្រួសារ។ ប្រជាពលរដ្ឋបានបន្តទៀតថា សូមឲ្យឯកឧត្តមក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ជួយសម្រួលឲ្យពួកគាត់បានធ្វើរ៉ែមាសលក្ខណៈគ្រួសារ ដើម្បីជីវភាពគ្រួសារនិងដោះបំណុលធនាគារផងដែរ។មួយវិញទៀតប្រជាពលរដ្ឋរស់នៅក្នុងភូមិរំដេង ឃុំរមទម ទាំងអស់ស្នើសុំដល់ក្រុមហ៊ុន ដេលខម ពេលដែលធ្វើផ្លូវរួចសូមកុំឲ្យដាក់បារ៉ាស់ គូរទុកផ្លូវដើម្បីឲ្យពួកគាត់បានដឹកផលអនុផលកសិកម្មរបស់ពួកគាត់ចេញចូលបានស្រួលផង។
ឯកឧត្តមបណ្ឌិត គង់ ស៊ីថា អនុប្រធាននាយកដ្ឋាននៃក្រសួងរ៉ែនិងថាមពល បានទទួលសំណូមពរពីប្រជាពលរដ្ឋហើយក៏បានណែនាំពីផលប៉ះពាល់នៃការ ធ្វើរ៉ែមាសនិងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងក្មេងៗជំនាន់ក្រោយពាក់ព័ន្ធនិងការប្រើជាតិគីមី។
ឯកឧត្តមបានទទួលយកនូវការសំណូមពររបស់ប្រជាពលរដ្ឋ លោកនិងទទួលយកហើយនិងស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដើម្បីធ្វើការត្រួតពិនិត្យ។ ដូច្នេះនៅក្នុងវេទិកាសាធារណៈនាថ្ងៃនេះ ក្រសួងជំនាញនៅមិនទាន់អោយពលរដ្ឋដំណើរការប្រកបមុខរបរជីករករ៉ែមាសនៅឡើយទេ រង់ចាំសេចក្តីពីថ្នាក់លើសិន៕ដោយ៖ភ្នំដែក