ខេត្តព្រះវិហារ៖លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង នៅរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២៥នេះ បានឲ្យដឹងថា បន្ទាប់ពីចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះវិហារ។

លោកក៏បានដឹកនាំក្រុមការងារ ស ស យ ក ស្រុក ក្រុមការងារស្រុក ចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពលោក ភី ភន នៅភូមបុះពៃ អតីតមេបញ្ជាការរងផ្នែកសឹងរងស្រុករវៀង ទទួលមរណៈភាពដោរោគាពាធ។ក្រុមការងារបាននាំយក ទឹកសុទ្ធ១៥យួរ ទឹកផ្លែឈើ២កេស និងថវិកា១. ៣១០ ០០០រៀល។ក្នុងនោះថវិកាខ្ញុំបាទ ៣០.០០០០ រៀល។បន្ទាប់មកលោកបានជូនថវិកាចាស់ជរា នៅក្នុងពិធីបុណ្យចំនួន១២នាក់ ក្នុងម្នាក់ៗ ២០ ០០០ រៀល សរុប ២៤០ ០០០ រៀល។

លោកបញ្ជាក់ថា បន្ទាប់ពីចូលបុណ្យសពមន្ត្រីយោធារួចលោកក៏ បានបន្តដឹកនាំក្រុមការងារស្រុក ចូលរួមបុណ្យសពយុតី ជួន នីសា អាយុ១៥ឆ្នាំ នៅភូមិតាំងត្រក ឃុំរបៀប ទទួលមរណៈភាពដោយឆ្កែឆ្កួតខាំ ។ក្រុមការងារបានចូលរួមបុណ្យសពចំនួន២៤០០០០រៀល ទឹកសុទ្ធ៤យួរ និងបានឧបត្ថម្ភថវិកាជូនចាស់ជរា ចំនួន៤នាក់ ក្នុងម្នាក់ ២០ ០០០ រៀល សរុប ៨០ ០០០ រៀល។

ពលរដ្ឋនិងមន្ត្រីរាជការនៅក្នុងស្រុករវៀង បានសម្តែងការកោតសរសើរដល់លោកហោ ប៊ុនហួរ អភិបាលស្រុករវៀង ដែលលោកតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ ហើយបានដឹកនាំមន្ត្រីរាជការក្នុងស្រុកចុះជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតផ្សេងៗក្នុងមូលដ្ឋានបានទាន់ពេល។ដូច្នេះហើយលោកឆក់យកបេះដូងប្រកបដោយក្តីស្រលាញ់ ពីប្រជាជនបានជាច្រើនឆ្នាំមកហើយ ទើបធ្វើឲ្យពលរដ្ឋទូទៅមានភាពកក់ក្តៅពីការដឹកនាំវ៉ៃឆ្លាតរបស់លោក៕ដោយ៖ភ្នំដែក







