Thursday, January 30, 2025
Header Banner

ផ្ទុះអធិករនៅវត្តធម្មិស្សរារាមហៅវត្តថ្មី ជាលើកទី៣ ខណៈពលរដ្ឋខ្លះចង់សុំផ្លាស់ប្ដូរព្រះគ្រូស្តីទី ចេញពីវត្ត និងទុកភិក្ខុសង្ឃ វ៉ន រា ឱ្យទៅជាចៅអធិការវត្ត

ខេត្តសៀមរាប៖ផ្ទុះអធិករនៅក្នុងវត្តធម្មិស្សរារាម ឃុំរលួសហៅ វត្តថ្មី ជាលើកទី៣ ដែលមានទីតាំងស្ថិតក្នុងភូមិ ដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។បន្ទាប់ពី មានការផ្ទុះអធិករក្នុងវត្ត ទើបមានការចូលរួម ពីព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប,មេគណស្រុក ,លោកវណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប និងមន្ត្រីសង្ឃរួមនិងក្រុមការងារមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន គណកម្មាការវត្ត និងឧបាសក ឧបាសិកា ជាច្រើននាក់ ដើម្បីចូលរួមពិភាក្សាគ្នារកដំណោះស្រាយឱ្យបានសមរម្យនៅក្នុងបរិវេណ វត្តធម្មិស្សសរាម ឃុំរលួស ហៅវត្តថ្មី នេះឱ្យមានភាព ល្អប្រសើរឡើងវិញ។

   ក្នុងការជួបជុំគ្នានោះដែរ ប្រជាពលរដ្ឋមួយចំនួនធំលើកឡើងថាសុំផ្លាស់ប្ដូរ  ភិក្ខុសង្ឃព្រះនាមវ៉ន រា ចេញពីទីតាំងវត្តនេះដោយមានមូលហេតុថា ព្រះគ្រូ វ៉ន រា មានជម្ងឺប្រសៃប្រសាទ,ស្រោចទឹកឲ្យប្រជាពលរដ្ឋក្នុងវត្តនិង យកអ្នកជម្ងឺ មកមើលក្នុងវត្តនិងប្រជាពលរដ្ឋខ្លះទៀតលើកឡើងថាចង់ឱ្យព្រះអង្គ ព្រះនាម វង្ស ប្រុស គង់ជាចៅអធិការវត្តស្តីទីចុះចេញពីចៅអធិការវត្តស្តីទីហើយឱ្យ ព្រះអង្គ វ៉ន រា ឡើង ជាចៅអធិការវត្ត ព្រោះលោកគ្រូវ៉ន រា គង់នៅទីនេះរយៈពេល១៥ឆ្នាំហើយ។ បន្ទាប់ពីផ្ទុះអធិករ ជាលើកទី៣ ត្រូវបានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប និងអាជ្ញាធរបានសហការគ្នា ចុះស្រាវ ជ្រាវ ប្រជុំពេញមួយ ថ្ងៃពេញ គឺថ្ងៃទី២៦ ខែមករា ឆ្នាំ២០២ ៥កន្លងទៅថ្មីៗនេះ។

   លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត សៀមរាប បានមានប្រសាសន៍ថា​ការជួបជុំគ្នានេះ គឺដើម្បីចូលរួមពិភាក្សាគ្នារកដំណោះស្រាយឱ្យបានសមរម្យនៅក្នុងបរិវេណវត្តធម្មិស្សរារាម ឃុំរលួស ហៅវត្តថ្មី នេះ ឱ្យមានភាព ល្អប្រសើរឡើងវិញ ផងដែរ ព្រោះ វត្តថ្មី នេះ លោក បានចុះមកសម្របសម្រួល ជា លើកទី៣ហើយ នៅមិនបានសម្រេច ។ លោកបញ្ជាក់ថា លោកចុះមកពេលនេះគឺមិនមែនជាអ្នកសម្រេចអ្វីនោះទេ គ្រាន់តែស្រាវជ្រាវឱ្យដឹងរឿងរ៉ាវតែប៉ុណ្ណោះ ដើម្បីយកទៅពិភាក្សាជាមួយ មេគណខេត្តនិងអភិបាលខេត្ត ។រីឯការសម្រេចអ្វីនោះគឺជាភារកិច្ចរបស់ព្រះសង្ឃ និងគណកម្មាការវត្ត ឧបាសក ឧបាសិកា ចំណុះ ជើងវត្ត ជាអ្នកបោះឆ្នោតជ្រើសរើសចៅអធិការវត្តថ្មីដែល គេយល់ឃើញថា មានចរឹកលក្ខណៈត្រឹមត្រូវ។

     គួរបញ្ជាក់ផងដែរថា វត្តធម្មិស្សរារាម ឃុំរលួស ហៅវត្តថ្មី នេះគឺមានការផ្ទុះអធិកររាំរ៉ៃ ជាច្រើនឆ្នាំមកហើយ ដោយពុទ្ធបរិស័ទមួយ ចំនួន មិនពេញចិត្តនឹង ចៅអធិការវត្តស្តីទី បច្ចុប្បន្ន ព្រះនាម វង្ស ប្រុស ឱ្យ ចុះចេញពីតំណែង ហើយពលរដ្ឋមួយចំនួនធំក៏ពេញចិត្តទុកឱ្យភិក្ខុសង្ឃ វ៉ន រា ឱ្យទៅជាចៅអធិការវត្ត នេះដែរ។រីឯគណៈកម្មការវត្តក៏មិនសូវស៊ីសង្វាក់គ្នាប៉ុន្មានដែរ។

ជុំវិញ ករណីខាងលើនេះដែរ ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធព្រមទាំងមេគណខេត្ត មេគណស្រុក ជួយរកដំណោះស្រាយក្នុង វត្តធម្មិស្សរារាម ឃុំរលួស ហៅ វត្តថ្មី នេះផង ដើម្បីឱ្យមានសប្បុរសជនដែលចង់មកកសាងវត្តនេះឱ្យមានការរីកចម្រើនឡើងវិញ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម