Thursday, October 23, 2025
Header Banner

អាជ្ញាធរជាតិអប្សរា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់ គ្រងប្រាសាទ” ជូនដល់សិក្ខាកាមចំនួន៨០នាក់

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៥ ដែលមានសិក្ខាកាម ជាមន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា ចូលរួមសរុបចំនួន៨០នាក់ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងបន្ថែម ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ (Site Manager) និងធានាបាននូវវិធានការណ៍នានាក្នុងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន ដែលប្រព្រឹត្តិឡើងដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

ថ្លែងបើកក្នុងកម្មវិធី ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃ ការខ្វល់ខ្វាយរបស់អាជ្ញាធរជាតិអប្សរា គឺតែងតែផ្តោតលើការពង្រឹងសមត្ថភាពរបស់មន្ត្រី-បុគ្គលិកដែលបំពេញការងារនៅតាមផ្នែកនីមួយៗ។

ឯកឧត្តម មានប្រសាសន៍បន្តថា ការខ្វល់ខ្វាយនេះ សំដៅលើការពង្រឹងនៃសាមគ្គីភាព ពង្រឹងនៃភាពប្រទាក់ក្រឡារវាងក្រុមការងារគ្រប់ផ្នែក ដែលកំពុងតែបំពេញភារកិច្ចនៅតាមតំបន់ប្រាសាទ មាននាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ស្ថិតនៅជាប្រចាំតាមគោលដៅផ្ទាល់ ហើយក្នុងនាមថ្នាក់ដឹកនាំ តែងតែលើកទឹកចិត្ត និងតម្រង់ទិសនូវដំណោះស្រាយផ្សេងៗ ដើម្បីឱ្យការងារទាំងនោះសម្រេចបានប្រសិទ្ធិភាពខ្ពស់៕ប្រភពពី៖អាជ្ញាធរជាតិអប្សរា

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម