Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ក្រុមពលរដ្ឋនិងជាងថតរូបជិត១០០នាក់ប៉ះទង្គិចគ្នាជាមួយអាជ្ញាធរអប្សា ករណីបាញ់សត្វស្វានៅតំបន់អង្គរ

  សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងអាជ្ញាធរអប្សរានិងកម្លាំងរដ្ឋបាលព្រៃឈើ បានចុះទៅប្រមូលសត្វស្វានៅតំបន់ឧទ្យាន្តអង្គរ​ដោយលើកឡើងថា សត្វស្វាទាំងនេះធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ។ប៉ុន្តែនៅក្នុងប្រតិបត្តិការនោះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ ហើយបានប៉ះទង្គិចគ្នាមូយប្រាវរវាងអាជ្ញាធរនិងពលរដ្ឋនោះ គឺដោយសារតែអាជ្ញាធរបានបាញ់(ខ្វះបច្ចេកទេស)ទម្លាក់សត្វស្វា ពីលើចុងឈើងាប់អស់២ក្បាល។

ក្រុមពលរដ្ឋនិងអ្នកនិយមថតរូបសត្វស្វាបង្ហោះក្នុងយូធូប(YOUTUBE)នៅតំបន់អង្គរ ប្រមាណជិត១០០នាក់បានសម្តែងការមិនសប្បាយចិត្តដោយការបាញ់ប្រហារសត្វស្វាដោយខ្វះបច្ចេកទេសបែបនេះនោះទេ។ក្នុងករណីនេះពួកគាត់ស្នើឲ្យអាជ្ញាធរចាប់តែស្វាដែលកាចៗបានហើយ។ចំណែកលោកឡៃ សុឈុន អ្នកថតរូបនៅតំបន់អង្គរបានឲ្យដឹងថា គាត់មានការអាណិតសត្វស្វាទាំងនេះខ្លាំងណាស់ នៅពេលដែលឃើញអាជ្ញាធរ បានបាញ់សត្វស្វាទាំងកំរោលបែបនេះ។ លោកបន្តថា អាជ្ញាធរគួរមានអ្វីត្រងស្វាទាំងនេះនៅពេលបាញ់ទម្លាក់ ព្រោះពេលបាញ់ធ្លាក់ពីលើចុងឈើ បានធ្លាក់មកចំដុំថ្មបណ្តាលឲ្យស្លាប់អស់ចំនួន២ក្បាល។លោកបន្ថែមថា តាមពិតទៅសត្វស្វាកាចគឺមិនមែនស្វាដែលធ្លាប់រស់នៅតំបន់អង្គរនោះទេ គឺជាស្វាដែលពលរដ្ឋយកមកប្រលែង ហើយស្វាទាំងនោះមានទម្លាប់មិនល្អ​ដូចស្វានៅតំបន់អង្គរ នោះទេ។លោកបន្ថែមថា បើអាជ្ញាធរចាប់ក៏ចាប់ចុះ តែក៏ត្រូវមើលថា តើជាស្វាកាចរឺជាស្វាស្លូតដែរ មិនមកចាប់តាមការនឹកឃើញនោះទេ។លោកបញ្ជាក់ថា សូមបដិសេធទាំងស្រុងចំពោះអាជ្ញាធរអប្សរា ដែលលើកឡើងថា ស្វាកាចគឺដោយសារតែក្រុមពួកគាត់អ្នកថតរូប។ផ្ទុយទៅវិញពួកគាត់តែងតែ ផ្តល់ចំណី ,ដោះអន្ទាក់និងពេលឈឺតែហៅអង្គការសត្វព្រៃមកពិនិត្យមើលផងដែរ។លោកបញ្ជាក់ថា កន្លងទៅក៏មានចោរលួចទាក់ស្វា ហើយពួកគាត់ក៏រាយការណ៍ជូនសមត្ថកិច្ចដែរ។ចុងក្រោយនេះលោកបានស្នើឲ្យ អាជ្ញាធរចាប់សត្វស្វាកាចៗបានហើយរីឯស្វាស្លូតគួរទុកនៅដដែល ព្រោះសត្វស្វាទាំងនេះវាបានមករស់នៅតាំងពីដូនតាមកម្លេះ ហើយនៅក្នុងរូបចម្លាក់ប្រាង្គប្រាសាទក៏មានឆ្លាក់ផងដែរ។

ពាក់ព័ន្ធករណីនេះដែរ បើតាមផេកផ្លូវការរបស់អាជ្ញាធរអប្សរា បានឲ្យដឹងកាលពីថ្ងៃទី២៨ម្សិលមិញនេះថា ហ្វូងសត្វស្វាកាចៗមួយចំនួនដែលមានភាពសាំទៅនឹងមនុស្ស និងការផ្តល់នំចំណីដោយមនុស្ស បានប្រែពីប្រភេទសត្វព្រៃមកជាសត្វចិញ្ចឹម។ តាមរយៈនេះ សត្វស្វាទាំងនោះបានចេញចូលរកចំណីក្នុងតំបន់ប្រាសាទផងដែរ។ ក្នុងការស្វែងរកចំណីនោះ សត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់ដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។  ប្រការនេះចាំបាច់ត្រូវយកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការចាប់យកសត្វស្វាកាចៗទាំងនោះ ចេញពីតំបន់អង្គរទៅធ្វើចត្តាឡីស័កមុននឹងព្រលែងចូលព្រៃធម្មជាតិផ្សេងទៀតក្រៅពីឧទ្យានអង្គរ។ តាមគម្រោង ការងារនេះនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាប្រាសាទបាយ័ន។ការងារនេះមានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់។ជុំវិញករណីនេះដែរអ្នកនាំពាក់អាជ្ញាធរអប្សរា បានប្រាប់អ្នកកាសែតថា នៅថ្ងៃនេះអាជ្ញាធរចាប់សត្វស្វាបានចំនួន១៦ក្បាល ហើយនឹងត្រូវយកទៅធ្វើចត្តាឡីស័ក សិនទើបត្រូវយកទៅព្រលែងនៅតំបន់រមនីយដ្ឋានភ្នំតាម៉ៅ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម