Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរចំពោះ ទិវាជំនួបរវាង ប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ខណៈឆ្នាំនេះ ត្រូវខកខានដោយសារកូវីដ១៩

ភ្នំពេញ៖ បើទោះបីជាឆ្នាំ២០២១នេះ កម្ពុជាមិនបានរៀបចំពិធីជួបជុំរវាង ប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានដូចឆ្នាំកន្លងមកក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារមួយសម្តែងការអបអរសាទរដល់ទិវានេះផងដែរ។

នៅក្នុងសារលិខិតដែលអ្នកសារព័ត៌មានទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបាន ផ្ញើសារនេះជូនបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីអបអរសាទរទិវាជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាទម្លាប់ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ខែមករារៀងរាល់ឆ្នាំ ហើយក៏សូមអធ្យាស្រ័យចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលឆ្នាំនេះ រាជរដ្ឋាភិបាលមិនអាចរៀបចំពិធីជួបជុំ រវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជាដូចឆ្នាំកន្លងទៅដោយសារការរីករាលដាលឆ្លង ជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងគម្រាមកំហែងដល់សុខភាពសាធារណៈ សេចក្ដីសុខ សាន្ត និងអាយុជីវិតប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងសកលលោក»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ ឆ្នាំនេះគឺជាលើកទី៥ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មាន កម្ពុជា ដែលជំនួបលើកទី៤កាលពីឆ្នាំកន្លងទៅមានអ្នកសារព័ត៌មានចូលរួមប្រមាណជាង៥០០០នាក់ ដែល ជាការជួបជុំដ៏ធំប្រចាំឆ្នាំរវាងប្រមុខរាជរដ្ឋាភិបាលជាមួយស្ថាប័នសារព័ត៌មាន ក្នុងគោលបំណងបង្កើន សាមគ្គីភាពនិងពង្រឹងភាពជាដៃគូររវាងរាជរដ្ឋាភិបាលជាមួយស្ថាប័នសារព័ត៌មាន ដើម្បីលើកស្ទួយសិទ្ធិ សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មានដែលគាំពារដោយច្បាប់រដ្ឋ និងធានាបាននូវ សុខដុមនីយកម្មនៅក្នុងសង្គម ការថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅកម្ពុជា៕ដោយ៖វត្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម