Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាវុធហត្ថស្រុកកូនមុំ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភក្មេងស្រីជាអនិតិជន

***ឈប់បាន ឈប់ទៅលោកមនុស្សងអើយ…..កូនក្មេងនៅតូចគ្នាមិនដឹងអីនោះទេ…!

រតនគិរី៖សមត្ថកិច្ចបានឲ្យដឹងថា ដោយយោងតាមបណ្តឹងរបស់ឪពុកម្តាយកុមារីរងគ្រោះ កម្លាំងអាវុធហត្ថស្រុកកូនមុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើអនិតិជន។

ការឃាត់ខ្លួននេះដែរគឺធ្វើឡើងនៅវេលាម៉ោង១៤និង១០នាទី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ក្នុងការដ្ឋានទី៣ ក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា យោងតាមរបាយការណ៍ពីអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ផា សុ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប
មានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើជនរងគ្រោះឈ្មោះ ធ. ស.ជ.ត អាយុ៧ឆ្នាំ ជនជាតិខ្មែរ រស់នៅស្រុកកូនមុំ។សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីរំលោភសេពសន្ថវ:នេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅវេលាម៉ោង១១និង៣០នាទី បន្ទាប់ពីមានពាក្យបណ្តឹងពីឪពុកម្តាយក្មេងរងគ្រោះនោះ។

បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថស្រុកកូនមុំ បានកសាងសំណុំរឿងខាងលើនេះដើម្បីបញ្ជូនទៅតុលាាការចាត់ការតាមផ្លូវច្បាប់៕ដោយ៖រាសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម