Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រដ្ឋមន្ត្រីការបរទេសជប៉ុន៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ជាបុគ្គលឆ្នើម ដែលមានស្នាដៃល្អក្នុងវិស័យអន្តរជាតិ

ភ្នំពេញ៖នេះគឺជាមោទនៈភាពសម្រាប់ពលរដ្ឋកម្ពុជា ….នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៨៖០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រារព្ធពិធីប្រគល់ជូន លិខិតសរសើរពី រដ្ឋមន្ត្រីការបរទេសជប៉ុន ថាជាបុគ្គលឆ្នើម ដែលមានស្នាដៃល្អក្នុងវិស័យអន្តរជាតិ សម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា ក្នុងការ រួមចំណែកគាំទ្រជនជាតិជប៉ុនដែលត្រូវការជំនួយនៅប្រទេសកម្ពុជា ក្រោមអធិបតីភាព៖ ឯកឧត្តម MIKAMl MASAHlRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម MITORI NOAKI ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសទាំងអស់យ៉ាងច្រើនកុះករ៕ដោយ៖សៀមរាប ថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម