Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តឧត្តរមានជ័យ បដិសេធថា មិនមានកន្លែងជល់មាន់ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ!

ខេត្តឧត្ដរមានជ័យ៖នគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដែលមានលោកវរសេនីយ៍ឯក ស៊ឹម វណ្ណៈ ជាអធិការ បានចុះធ្វើការត្រួតពិនិត្យដល់ទីតាំងខាងលើ មិនឃើញមានកន្លែងជល់មាន់ភ្នាល់ដាក់លុយដូចសារព័ត៌មានចុះផ្សាយនោះទេ គឺមានតែកន្លែងចិញ្ចឹម និងបង្កាត់ពូជមាន់ តែប៉ុណ្ណោះ។នគរបាលខេត្តបញ្ជាក់ថា ដូច្នេះសូមមហាជននិងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន និងកុំមានការភ័ន្តច្រលំតទៅទៀត និងអាចធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សមត្ថកិច្ចនិងអាជ្ញាធរ។សូមបញ្ជាក់ផងដែរថា កន្លងទៅទីតាំងនោះមានការលួចលេងល្បែងជល់មាន់ពិតប្រាកដមែនតែត្រូវកម្លាំងនគរបាលមូលដ្ឋានខាងលើ ចុះល្បាតហើយក្រុមអ្នកលេងក៏នាំគ្នាឈប់លេងជាយូរមកហើយ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម