Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលក្រុងសៀមរាប សហការជាមួយនគរបាលស្រុកសូទ្រនិគម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់យកទូរស័ព្ទពលរដ្ឋ

សៀមរាប៖លោក វរសេនីយ៍ទោ  ដា  ចំរើន  អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ខែមករានេះថា ជនស្ស័យចំនួន២នាក់វាយអ្នកដំណើរឆក់យកទូរស័ព្ទបានសម្រេចរួចទៅសម្ងំលាក់ខ្លួននៅស្រុកសូទ្រនិគម ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប សហការគ្នាស្រាវជ្រាវឃាត់ខ្លួន។

លោកបន្តថា កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១៨និង០០ នាទីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ កន្លងទៅ  នៅចំណុចជិតភ្លើងស្តុបសណ្ឋាគារស្មាយលីង ក្នុងភូមិចុងកៅស៊ូ  សង្កាត់ស្លក្រាម ក្រុងសៀមរាប។លោកបន្តថា ជនសង្ស័យក្រោយទាំង០២នាក់ក្រោយធ្វើសកម្មភាព ហើយ បានគេចទៅលាក់ខ្លួនទៅនៅសង្ងំនៅឯ ស្រុកសូនិគម តែត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងនគរបាលស្រុកសូនិគម ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកស្នងការ និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ បានស្រាវជ្រាវ  រហូតឈានដល់នាំខ្លួនយកមកសាកសួរនាំនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២១។លោកបន្តថា ជនសង្ស័យទី១ឈ្មោះ ជឿង យូឈាន ហៅ ប៉ាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើតនឹងបច្ចប្បន្ននៅភូមិសាលាកន្សែង  សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ជនសង្ស័យទី២/ឈ្មោះ ហុង សុភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើតនៅភូមិខ្នយ ឃុំតាកោ ស្រុកកំពង់លាវ ខេត្តព្រៃវែង បច្ចុប្បន្នជួលបន្ទប់ស្នាក់នៅក្នុងភូមិត្រពាំងសេះ  សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។លោកបន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីជនរងគ្រោះ ហើយពេលដែលជនរងគ្រោះបើកម៉ូតូដេញតាម ពួកគេបានយកមួកការពារ  គប់ទៅលើជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះរ៉េចង្កូតម៉ូតូដួលទៅប៉ះជាមួយនឹងអ្នកធ្វើដំណើរផ្សេងទៀតពិតប្រាកដមែន។លោកបញ្ជាក់ថា វត្ថុតាងដកហូតបានរួមមាន៖ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព០១គ្រឿង,ទូរសព្ទ័របស់ជនរងគ្រោះ០១គ្រឿង។

  បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កំពុងកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម