Wednesday, May 1, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ដកិច្ចចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកទឹកដោះគោម៉ាក Wakodo តាមបណ្ដឹងរបស់ពលរដ្ឋ

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឆងកម្លាំងសមត្ថកិច្ច នៃគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃថា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ម្សិលមិញ បានចុះបង្ក្រាបទីតាំងស្តុកផលិតផលទឹកដោះគោម៉ាក Wakodo។ការចុះបង្ក្រាបទីតាំងខាងលើនេះ បានដឹកនាំ និងសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋទៅកាន់ស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ។យោងតាមការបញ្ជាក់ពីសមត្ថកិច្ច ទឹកដោះគោឈ្មោះ Wakodo ត្រូវបាននាំចូលដោយក្រុមហ៊ុន VNK Corporation LTD ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្នុងករណីនេះដែរគេនៅមិនទាន់បានដឹងថា សមត្ថកិច្ចចម្រុះក្រុងភ្នំពេញ មានចំណាត់ការយ៉ាងណានោះទេ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម