Wednesday, May 1, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

លោកស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅបន្ត

ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០ នាទីនៅសាលប្រជុំធំ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅបន្ត ។ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរងទាំងអស់ លោកនាយរងផែនការងារ លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុកទាំង៥ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ។

ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានអញ្ជើញប្រគល់ជូននូវលិខិតថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ដែលបានចូលរួមឧបត្ថម្ភនៅថវិការមួយចំនួន ដើម្បីកសាងអង្គភាពស្នងការដ្ឋាន និងប្រគល់ជូននូវម៉ាសុីនថតវាស់ល្បឿន ចំនួន១គ្រឿង និងម៉ាស៊ីនធ្វើតេស្តពិនិត្យជាតិអាគុល (សារធាតុស្រវឹង) ចំនួន ៥គ្រឿង ដល់ការិយាល័យជំនាញ និងអធិការក្រុង/ស្រុក ដែលជាអំណោយ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីយកទៅ ប្រើប្រាស់នៅពេលចុះអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក និងបានប្រគល់លិខិតថ្លែងអំណរគុណដល់ កងកំលាំងដែលបានចំណាយថវិកាផ្ទាល់ខ្លួន ចូលរួមកសាងអង្គភាពផងដែរ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម