Monday, May 6, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចដុតកម្ទេចចោលនៅគ្រឿងក្នុងសត្វជ្រូកជាងកន្លះតោននាំចូលខុសច្បាប់ពីថៃ

បន្ទាយមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា គយតំបន់៥នឹងពេទ្យសត្វបានររួមគ្នាដុតកម្ទេចចោលនៅគ្រឿងក្នុងសត្វជ្រូកជាងកន្លះតោននាំចូលខុសច្បាប់ពីថៃបន្ទាប់ពីបង្រ្កាបបាន ថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២១។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានអោយដឹងថា ដោយមានការសហការល្អជាមួយសមត្ថកិច្ចគយក្រុមអន្តរាគមការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការស្ទាក់ឃាត់ចាប់ផលិតផលមានដើមកំណើតពីសត្វជ្រូករួមមាន ពោះតាន់ សាច់ជ្រូក៣ជាន់ និងពោះវៀន ចំនួន ៩កេះ ស្មើនឹង ៥៤០ គីឡូក្រាម (១កេះស្មើនឹង ៦០គីឡូក្រាម) នៅចំណុចមុខស្នាក់ការគយ និងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលបង្កប់ក្នុងរថយន្តដឹកទំនិញ១គ្រឿង ។ បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ផលិតផលទាំងនោះ បានប្រែប្រួលសភាពដើម មានក្លិនស្អុយ (រលាយទឹកកកអស់) សមត្ថកិច្ចជំនាញបានក៏ឯកភាពគ្នាធ្វើការដុតកម្ទេចចោលតាមវិធានការបសុពេទ្យ នៅចំណុចភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១២ រសៀល នាថ្ងៃខែឆ្នាំដដែល។ប្រតិបត្តិការនេះគឺ ដោយយោងលើសារាចរលេខ ០៧ សរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៩កន្លងទៅ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម