Friday, May 17, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ នៅស្រុកប្រាសាទបាគង

សៀមរាប៖លោកវរសេនីយ៍ឯក លឹម  សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង និងកម្លាំងប្រជាការពារ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៣ខែមករាឆ្នាំ២០២១ នៅភូមិស្វាយជ័យឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោកបន្តថា មានឈ្មោះ តែ ម៉េងសួង (ហៅញ៉ាញ់ )ភេទប្រុសអាយុ ២៩ឆ្នាំស្រុកកំណើតភូមិល្វាសង្កាត់កោះដាច់ខ័ណ្ឌជ្រោយចង្វារក្រុងភ្នំពេញ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិធ្លកអណ្តូងសង្កាត់ស្លក្រាមក្រុងសៀមរាប មុខរបរ (មិនពិតប្រាកដ) ពាក់ព័ន្ធករណី  (អំពើលួចមានស្ថានទម្ងន់ទោស)។លោកបន្តថា អង្គហេតុនៅថ្ងៃទី២៣ខែមករាឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទីព្រឹក    មានប្រជាពលរដ្ឋរស់នៅភូមិស្វាយជ័យឃុំត្រពាំងធំស្រុកប្រាសាទបាគង បានរាយការណ៍ថាមានមនុស្សប្រុសម្នាក់ពុំស្គាល់ឈ្មោះ ជិះម៉ូតូម៉ាកនិចពណ៌សគ្មានផ្លាកលេខ បានគាស់ចំរឹងដែកបង្អួចចូលផ្ទះហើយលួចទូរទស្សន៍ និងលួចយករូបចាក់១ផ្ទាំង និងទូរស័ព្ទ។លោកបន្តថា ក្រោយទទួលព័ត៌មានកម្លាំងតាមបណ្តាប៉ុស្តិ៍ និងប្រជាការពារភូមិ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង  ធ្វើការពួនស្ទាក់ដេញតាមរហូតឃាត់ខ្លួនបាននៅចំណុចភូមិគោកត្នោតឃុំកណ្តែកស្រុកប្រាសាទបាគងខេត្តសៀមរាប ។លោកបន្ថែមថា តាមចម្លើយសារភាពរបស់ឈ្មោះ តែ ម៉េងសួង ហៅញ៉ាញ់ ភេទប្រុសអាយុ២៩ឆ្នាំទីលំនៅបច្ចុប្បន្នស្នាក់នៅធ្លកអណ្តូងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបបានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពគាស់ចំរឹងបង្អួចផ្ទះហើយចូលលួចយកទូរទស្សន៍ចំនួន១គ្រឿង  និងរូបចាក់១ផ្ទាំង(រូបអង្គរ)  ទូរស័ព្ទ អិនចុចពិលពណ៌ខ្មៅ និងបានរើកកាយបើកទូ រកលុយដែរតែមិនឃើញមាន។លោកបន្ថែមថា ក្នុងនេះយើងធ្វើការដកហូតបាន ទូរទស្សន៍ម៉ាកសាំស៊ុង៣២អ៉ីងចំនួន១គ្រឿង  និងរូបចាក់១ផ្ទាំង(រូបអង្គរ) ទូរស័ព្ទអិនចុចពិលពណ៌ខ្មៅចំនួន១គ្រឿង។ក្រោយមកបានធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលវិជ្ជមាន។លោកបន្ថែមថា ជនរងគ្រោះឈ្មោះឆេងសារ៉េត ភេទស្រីអាយុ៤៥ឆ្នាំនៅភូមិស្វាយជ័យឃុំត្រពាំងធំស្រុកប្រាសាទបាគងខេត្តសៀមរាប  បាត់បង់សំភារៈរួមមាន ៖ ទូរស័ព្ទអិនចុចពិលពណ៌ខ្មៅចំនួន១គ្រឿង  ទូរទស្សន៍សាំសុង៣២អ៉ីងចំនួន១គ្រឿង និងរូបភាពចាក់ចំនួន១ផ្ទាំង (រូបអង្គរ)  និងបានបើកទូកកាយរើឥវ៉ាន់ខ្ចាត់ខ្ចាយអស់។

      បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម