Wednesday, November 6, 2024
Header Banner

ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមរៀបចំពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍ផ្អាវ និងបន្តចុះពិនិត្យអាគារអធិការនគរបាលត្រពាំងប្រាសាទ

ឧត្តរមានជ័យ៖នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមរៀបចំពិធីសែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្អាវ ដែលមានទំហំ ៩×១២ម៉ែត្រ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមាន ការអញ្ជើញចូលរួមពី លោកស្នងការរង លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកប្រធានការិយាល័យ លោកស្រីមេឃុំ លោកអធិការ លោកអធិការរង នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីនៃអធិការរដ្ឋាន យ៉ាងច្រើនកុះករ។ដោយឡែកបន្ទាប់មក លោកឧត្ដមសេនីយ៍ ស្នងការ និងសហការី បានបន្តចុះត្រួតពិនិត្យ ខ្លោងទ្វារ ដែលកំពុងសាងសង់ និងទីតាំងដែលគ្រោងសាងសង់អាគារសម្រាប់ផ្នែកជំនាញ នៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីងាយស្រួលដល់កងកម្លាំងបំពេញការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ លោកក៏បានធ្វើការណែនាំបន្ថែមដល់ជាងឲ្យចិត្តទុកដាក់ក្នុងការសាងសង់ គឺថាឲ្យស្របតាមស្តង់ដារសំណង់ ដើម្បីធានាបាននូវគុណភាពរឹងមាំយូអង្វែង អរគុណ​សន្តិភាព៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម