សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមកីឡាករជាតិប្រមាណជាង៣០០នាក់ បានចូលរួមប្រកួតទោចក្រយាន ជម្រើសជើងឯកប្រចាំឆ្នាំ២០២០ ដើម្បីត្រៀមចូលរួមនៅស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ។ការប្រកួតនេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២១ដែលមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដសៀមរាប។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានអោយដឹងថា ការបង្កើតព្រឹត្ដិការណ៍ប្រកួតជិះកង់នេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការនី អោយចូលរួមការប្រគួតស៊ីហ្គេមឆ្នាំ២០២១និងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។លោកថា ការប្រកួតកីឡាថ្នាក់ជាតិនេះ មានពីរប្រភេទ រួមមានកង់គួក មានចំង៉ាយ៩០គីឡូកាត់តាមផ្លូវជាតិ និងកង់ភ្នំមានចំង៉ាយប្រវែង៤៣គីឡូម៉ែត្រកាត់ផ្លូវជាតិនិងចូលព្រៃខ្លះៗក្នុងតំបន់អង្គរ ។ក្នុងការប្រគួតនេះ មានកីឡាករចូលរួមទាំង៣១៩នាក់មាន៧វិញ្ញាសារ ដោយចាប់ផ្ដើមចេញដំណើរពីកន្លែងសួនច្បារខាងមុខព្រះអង្គចេក ព្រះអង្គចម ហើយបញ្ចប់ទៅវិញនៅកន្លែងដដែជាមួយគ្នានេះផ្លូវប្រកួតក៏មានការលំបាកដោយសារផ្លូវនោះ កំពុងស្ថិតក្នុងគម្រោងស្ថាបនានិងកែលំអរ។
លោក នូ ចំរើន បានបញ្ជាក់ថា ការប្រកួតកីឡាករទោចក្រយានថ្នាក់ជាតិនេះ ធ្វើឡើងជាច្រើឡើងមកហើយ ប៉ុន្ដែមិនសូវមានអ្នកចូលរួមដូចឆ្នាំ២០២១នេះទេ ដោយលោកថា មានអ្នកចុះឈ្មោះប្រកួតមានច្រើនគួរអោយកត់សំគាល់ហើយ ការប្រកួតពីឆ្នាំមុៗមានការចូលរួមមានប្រមាណ១៥០នាក់ប៉ុណ្ណោះ៕ដោយ៖ពិសី
កីឡាករជាង៣០០នាក់ ចូលរួមប្រកួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប
ផ្សាយពាណិជ្ជកម្ម