Wednesday, November 6, 2024
Header Banner

លោកឧត្តមសេនីយ៍ស្នងការ​ និងសហការី ចូលរួមគោរព​វិញ្ញាណក្ខន្ធ​ និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈជូនសព​ នាយរងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ

ឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំលោកស្នងការរង,លោកនាយ-នាយរងការិយាល័យ, លោកអធិការ និងមន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ឯក ជូនសពលោកវរសេនីយ៍ទោ ពេជ្រ វណ្ណា នាយរងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដែលបានទទួលមរណភាព (ដោយរោគាពាធ) កាលពីវេលា​ម៉ោង ២២:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

បច្ចុប្បន្ន ៖ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានសព នៅភូមិសុខដុមរមនា (ហៅអូរខ្ចៅ) សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ​ ក៏បានប្រគល់ជូននូវថវិការមិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០រៀល និងនាំយកនូវបច្ច័យរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ និងបច្ច័យចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីចំណុះស្នងការដ្ឋានចំនួន២,០០០,០០០ និងអង្ករ,០១បេ,​និងគ្រឿងឧបភោគបរិភោគ មួយចំនួន ប្រគល់ជូន ក្រុមគ្រួសារ​នៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា​៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម