Wednesday, November 6, 2024
Header Banner

ស្ត្រីមេម៉ាយម្នាក់ត្រូវ ដៃដល់អារ .កសម្លាប់គួរឲ្យសង្វែគនៅខេត្តកំំពង់ឆ្នាំង

កំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតក ដៃដល់អារ .កសម្លាប់ចោលនៅលើផ្ទះបន្សល់កូនតូចៗ៣នាក់ រស់នៅគួរឲ្យសង្វែគ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥មករា២០២១ នៅចំណុចភូមិស្រែអុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោកវីរសេនីយ៍ឯក ខេមវិបុល អធិការនគរបាលស្រុកទឹកផុស បានឲ្យដឹងនៅវេលាម៉ង៤និង២៩នាទីល្ងាចថ្ងៃទី២៥មករា២០២១នេះស្ត្រីរងគ្រោះមានឈ្មោះ អឿនណេន ភេទស្រីអាយុ ៣៥ឆ្នាំជាស្ត្រីមេម៉ាយកូន៣នាក់នៅក្នុងបន្ទុករសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។សមត្ថកិច្ចបានអោយដឹងទៀតថាជនដៃដល់ក្នុងករណីឃាតកម្មខាងលើនេះគេបានស្គាល់អត្តសញ្ញាណហើយ ។ក្រោយពេលកើតហេតុជនដៃដល់ជាឃាតករបានរតគេចខ្លួនបាត់ដោយទុកចោលសាសពស្ត្រីរងគ្រោះនៅក្នុងថ្លុកឈាម ។ពាក់ព័ន្ធករណីឃាតកម្មខាងលើនេះជំហានដំបូងសមត្ថកិច្ចដាក់ការសង្ស័យទៅលើករណីប្រចណ្ឌទៅលើស្ត្រីរងគ្រោះខាងលើ ។

ក្រោយការពិនិត្យសាកសពរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ករណីឃាតកម្មខាងលើនេះសមត្ថកិច្ចកុំពង់បើកការស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសនៅចំពោះច្បាប់ផងដែរ ៕ដោយ៖ពិសី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម