សៀមរាប៖នៅរសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០១២១ មន្ទីរព័ត៌មានខេត្តសៀមរាប បានប្រារព្វខួប០ឆ្នាំនៃការនៃកិច្ចដំណើរការផ្សាយ វិទ្យុFMជាតិនគរភ្នំ ១០៣ MHz និង៤ឆ្នាំ ទូរទស្សន៍ជាតិ នៅមន្ទីរព័ត៌មានខេត្តសៀមរាប។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ,លោកពិន ប្រាកដ អភិបាលរងខេត្ត, លោកម៉ក់ សំភារ សមាជិកក្រុមប្រឹក្សាខេត្ត រួមនឹងប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន,មន្ត្រីអាជ្ញាធរមូលដ្ឋាននិងអ្នកសារព័ត៌មាន កងកម្លាំងប្រដាប់អាវុធប្រមាណជិត២០០នាក់ផងដែរ។លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឡើងមានប្រសាសន៍ស្វាគមន៍និងអានរបាយការណ៍ជូនថ្នាក់ដឹកនាំ។លោកបន្តទៀតថា មន្ទីរព័ត៌មានបានធ្វើការផ្សព្វផ្សាយព័ត៌មានពីការរីកចម្រើនក្នុងខេត្តបានជាច្រើនផងដែរ។លោកបន្តថា នៅក្នុងខេត្តសៀមរាប ក៏មានសារព័ត៌មានមួយចំនួនតូចបានសរសេរព័ត៌មានខ្វះក្រមសីលធម៌ផងដែរ។លោកស្នើឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានវិធានការទៅលើអ្នកសារព័ត៌មានដែលខ្វះក្រមសីលធម៌ទាំងនោះផងដែរ។លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ស្វាគមន៍ គណះអធិបតីនិងជាកិត្តិយស ដោយលោកបានកោតសរសើរចំពោះមន្ទីរព័ត៌មានខេត្តបានផ្សព្វផ្សាយព័ត៌មានពីការរីកចម្រើនក្នុងខេត្តសៀមរាប ហើយលោកក៏បានបញ្ជាក់ពីការរីកចម្រើននៃប្រព័ន្ធបណ្ដាញសង្គម ដោយបណ្តាញសង្គមគេហទំព័រខ្លះធ្វើការដោយគ្មានក្រមសីលធម៌។ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ផ្តល់គន្លឹះសំខាន់ៗដល់មន្ទីរព័ត៌មាន ដើម្បីឲ្យមានការរីកចម្រើនថែមទៀត។ចុងក្រោយឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យភ្ញៀវកិត្តិយសទាំងទទួលបានសុខភាពល្អ និងពុទ្ធពរទាំង៤ប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ:សៀមរាបថែមស៍
មន្ទីរព័ត៌មានខេត្តសៀមរាប បានប្រារព្វខួប១០ឆ្នាំនៃការនៃកិច្ចដំណើរការផ្សាយ វិទ្យុFMជាតិនគរភ្នំ ១០៣ MHz និង៤ឆ្នាំ ទូរទស្សន៍ជាតិ
ផ្សាយពាណិជ្ជកម្ម