Tuesday, May 21, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឆេះបុរីអចលនទ្រព្យអង្គរ អស់ផ្ទះ១ល្វែង សំណាងណាស់សមត្ថកិច្ចពន្លត់ទាន់

សៀមរាប៖លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ផ្ទះមួយល្វែងដែលម្ចាស់ផ្ទះចាក់សោរទុកចោលនៅក្នុង បុរីអចលនទ្រព្យអង្គរ ត្រូវបានអគ្គិភ័យឆាបឆេះអស់មួយចំនួន សំណាងល្អ ពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ ទាន់ពេលដោយមិនរាលដល់ផ្ទះល្វែងដ៏ទៃទៀតនោះទេ។ 

  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥ នាទីថ្ងៃទី២៨ ខែ  មករាឆ្នាំ២០២១ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានរលត់ទៅវិញនៅម៉ោង ១២ និង៣៩នាទីថ្ងៃដដែល។

      លោកបន្តថា ករណីភ្លើងឆេះបុរីអចលនទ្រព្យអង្គរ លេខ ៦០ម្ចាស់ឈ្មោះ នូវ សុផល អាយុ ៣៥ នៅចំណុច  ភូមិគោកត្នោត ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ចម្ងាយពីអធិការ ១១ គីឡូម៉េត្រ។លោកបន្តថា ការខូចខាត រួមមាន៖ផ្ទះខ្នង ទំហំ ៤ × ២១ ម៉ែត្រ កំពស់ ៥ មេត្រ ប្រក់ស័ង្កសី ជញ្ជាំងថ្ម ឆេះអស់សម្ភារៈនៅក្នុងផ្ទះទាំងស្រុងសរុបជាទឹកប្រាក់ប្រហែលជា១២០០០ ដុល្លារ។លោកបន្តថា ករណីឆេះនេះមិនបណ្ដាលឲ្យឆ្លងទៅអាគារដែលសង់ជាប់គ្នាទៀតទេ ប្រជាពលរដ្ឋនិងក្រុមពន្លត់អគ្គិភ័យយើងបានគ្រប់គ្រងទាន់ពេល។ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យស្រុកប្រាសាទបាគង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត និងរថយន្តរបស់អាជ្ញាធរអប្សរា បានចេញជួយអន្តរាគន៍ទាន់ ពេល។ក្នុងនោះមាន កម្លាំង ប៉ុស្ដិ៍និងប្រជាការពារ និង ប្រជាពលរដ្ឋ ជួយអន្តរាគន៍ជាច្រើនផងដែល។លោកបញ្ជាក់ថា ករណីនេះមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើងទូរទស្សន៍ចាប់និងជញ្ជាំងបណ្ដាលឲ្យឆេះតែម្ដង ហើយម្ចាស់ផ្ទះចាក់សោរទុកចោល។

សមត្ថកិច្ចបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ផងព្រោះរដូវធ្លាក់ខ្យល់និងរដូវក្តៅបានមកដល់ ចឹងហើយវាងាយនឹងឆាបឆេះណាស់៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម