Wednesday, May 14, 2025
Header Banner

ឃាត់ខ្លួនជនជាតិថៃប្រុសស្រី ១៥នាក់ ខណៈវង្វេងផ្លូវចូលមកដល់តំបន់ព្រំដែនសំឡូត

បាត់ដំបង៖សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិថៃប្រុសស្រីចំនួន ១៥នាក់ រួមជាមួយតៃកុងឡានខ្មែរ០២នាក់ផ្សេងទៀតត្រូវបានកម្លាំងក្រុមអន្តរាគមន៍វេនទី១ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ចុះប្រតិបត្តិការឃាត់ខ្លួនខណ:ដែលពួកគេវង្វេងផ្លូវនៅចំណុចផ្លូវបំបែក ភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

លោក វរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៥និង២០នាទី នាថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែក ភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

លោកបន្តថា ជនជាតិថៃដែលត្រូវឃាត់ខ្លួនទាំង ១៥នាក់ ក្នុងនោះស្រី ១១នាក់ ដែលពួកគេមកពីខេត្តជាងរ៉ៃ ចំនួន ១៣នាក់/ខេត្តឈាងម៉ៃចំនួន០១នាក់/និងក្រុងបាងកកចំនួន០១នាក់ ។ដោយឡែកអ្នកបើកបរជាជនជាតិខ្មែរចំនួន ០២នាក់ មាន! ១/ឈ្មោះ គឹម ឡៃ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
២/ឈ្មោះ ហេង អាត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិជញ្លុង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាមួយនឹងរថយន្តម៉ាកស្តារិចចំនួន ០២គ្រឿងផងដែរ។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្រោយពីឃាត់ខ្លួន ជនជាតិថៃប្រុសស្រីទាំង ១៥នាក់ រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់នគរបានអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិដូង នៃស្រុកកំរៀង ដើម្បីចាត់ចែងបន្តតាមនីតិវិធី៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម