Tuesday, May 21, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តសៀមរាបចុះអនុវត្តដីកា របស់ចៅក្រមស៊ើបសួរចាប់ជនត្រូវចោទបានចំនួនពីរនាក់បញ្ជូនទៅតុលាការ

សៀមរាប៖នគរបាលខេត្តសៀមរាប បានឲ្យដឹងថាក្រោមការដឹកនាំរបស់លោកឧត្ដមាាលទិត្យ ណារ៉ុងស្នងការ និងដោយមានការបសម្របសម្រួលពីលោក ឧត្តមសេនីយ៏ត្រីភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារ គរបាលព្រហ្មទណ្ឌ និង
លោក វរះសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានរួមគ្នាទទួលខុសត្រូវដឹកនាំចង្អុលបង្ហាញទៅ លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ អោយធ្វើការពិនិត្យពង្រឹងលើផែនការសកម្មភាព លើការងារជំនាញរបស់ខ្លួន ពិសេសការងារអនុវត្តដីការបស់តុលាការ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៩ខែមករាឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ទោសុខ ម៉េងអៀង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានដឹកនាំកម្លាំងក្រោមឪវាទចុះទៅដល់សហការជាមួយមួយនគរបាលមូលដ្ឋាន ស្រុកបន្ទាយស្រី អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តសៀមរាប លេខ: ០៩,១១ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ចេញដោយលោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ បង្គាប់ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើជាលទ្ឋផលកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ខ្លួន ជនត្រូវចោទបានចំនួន០២នាក់ ដែលមានឈ្មោះដូចខាងក្រោ៖១.ឈ្មោះ ម៉ោញ អំ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដែលបានប្រព្រឹត្តបទល្មើសធ្វើអោយខូចខាតដោយចេតនា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លែងកើតហេតុ នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។២.ឈ្មោះ អឿន រិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ បានប្រព្រឹត្តបទល្មើសធ្វើអោយខូចខាតដោយចេតនា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លែងកើតហេតុភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ចំពោះជនត្រូវចោទទាំង ០២នាក់ខាងលើ នៅរសៀលថ្ងៃដដែលកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានរៀបចំបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕ដោយ៖សាយ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម