Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានតុលាការអនុញ្ញាតឲ្យវិលទៅផ្ទះវិញក្រោយចូលខ្លួនឆ្លើយបំភ្លឺទាក់ទងនឹងបទបរិហាកេរ្តិ៍

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបាន​តុលា​ការអនុញ្ញាតឲ្យ​វិល​​ទៅផ្ទះ​​វិញ​ក្រោយ​ចូល​​ខ្លួន​​ឆ្លើយ​បំភ្លឺ​​ទាក់ទងនឹង​បទ​បរិហាកេរ្តិ៍​ នៅ​តុលា​ការ​នៅ​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​។

  លោកស្រី ចៅក្រម ស៊ លី​ណា បាន​ធ្វើការ​សាកសួរ​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​​ម៉ី តាម​ដីកា​សន្និដ្ឋាន​ចោទប្រកាន់​របស់​តំណាង​អយ្យការ។

   សូមរម្លឹកថា កាលពី​រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច​បានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍។ ការ​ចុះទៅឡោមព័ទ្ធផ្ទះ ដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។

 ប៉ុន្ដែការចាប់ខ្លួនមិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី បានគេចចេញពីផ្ទះរបស់ខ្លួន ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ៕ដោយ៖ពិទូ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម