Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មហាជនទន្ទឹងរង់ចាំយូរហើយ…អ្នកប្តឹង ឧកញា អ៊ាន សៀវមុី រហូតឈានទៅដល់មានដីកាបង្គាប់ឲ្យនាំខ្លួននោះគឺលោកស្រី ទ្រី ដាណា

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មហាជនជាច្រើននាក់បានទន្ទឹងរង់ចាំមើលថា​នរណាជាអ្នកប្តឹងថាអ្នកណាទៅដែលហ៊ានចេញមុខតតាំងផ្លូវច្បាប់ជាមួយ ស្តេចជេររូប នេះ ព្រោះកន្លងមកគាត់ជេរគេឡើងផ្អើលសង្គមហ្វេសបុក តែមិនដែលឃើញមានអ្នកណាហ៊ានក្អក ជាមួយគាត់ឡើយ តែទីបំផុតភាពអំណួត របស់គាត់ត្រូវបានកាច់បំបាក់ដោយច្បាប់ ដែលម្ចាស់បណ្តឹងគឺលោកស្រី ទ្រីដាណា ។ដែលមហាជនគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ថា ជាស្ត្រីចិត្តធម៌ តែងតែមានវត្តមាន ចូលរួមរាល់កិច្ចការងារមនុស្សធម៌ផ្សេងៗ។ ជាក់ ស្តែងបើយោងតាមការសង្កេតកន្លងមក បងប្អូនក៏បានជ្រាបដែរថា លោកស្រី ទ្រី ដាណា គាត់គឺជាស្ត្រីជើងខ្លាំងមួយរូបផ្នែកជំនួញតាម online ផងដែរ តែមិនដែលឃើញគាត់ជេរអ្នកណាដើម្បីយកល្បីខ្លួនឯងទាល់តែសោះ ផ្ទុុយទៅវិញ ឧកញា អ៊ាន សៀវមុី ក៏ជាអ្នករកសុីតាម online ដែរ តែគាត់និយម យកការជេរដើម្បីទាក់ទាញភាពល្បីល្បាញរបស់គាត់ ។ពេលនេះមហាជនបានដាក់រហ័សនាមអោយគាត់ថា ជាស្តេចជេប្រចាំប្រទេស ទីបំផុតភ្លេចខ្លួនជេរចំលោកស្រី ទ្រី ដាណា គាត់ក៏នៅតែរក្សាភាពថ្លៃថ្នូរជានិច្ច គឺគាត់មិនជេរវិញទេ តែក៏មិនអោយរួចខ្លួនដែរ គឺគាត់បានជ្រើសរើសយកផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី៕ដោយ​៖សាន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម