សៀមរាប៖យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រ ០១ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹកកិច្ចការរដ្ឋបាល និងកិច្ចការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ផ្ទៃក្នុងរបស់អង្គភាពពន្ធនាគារខេត្តសៀមរាប សម្រាប់ឆ្នាំ ២០២០ និងទិសដៅអនុវត្តឆ្នាំ ២០២១។ កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពី ឧត្តម អគ្គានុរក្សលេខ ២ ភាន ឆវ័ន្ត ប្រធានអង្គភាពពន្ធនាគារខេត្តសៀមរាប លោក លោកស្រី អនុប្រធាន និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែក អង្គភាពពន្ធនាគារខេត្តសៀមរាប សរុបចំនួន ៦៦ នាក់ ។ បន្ទាប់ពីបានការអនុញ្ញាត លោកប្រធានអង្គភាពពន្ធនាគារខេត្ត បានរាយការណ៍សង្ខែបជូនអង្គប្រជុំ:មន្ត្រីអង្គភាពពន្ធនាគារសៀមរាប សរុបចំនួន ១៦០ នាក់ ស្ត្រីចំនួន ២១ នាក់ ។ ក្នុងកិច្ចនោះដែរ លោកអភិបាលរងខេត្ត បានមានមតិថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីអង្គភាពពន្ធនាគារខេត្តសៀមរាប ដែរបានខិតខំប្រឹងប្រែង សហការ និងចូលរួមអនុវត្តការងារឆ្នាំ ២០២០ កន្លងមក ដែររាជរដ្ឋាភិបាល ដូចជាក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្ត បានដាក់អោយអនុវត្ត និងប្រកបប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើ មួយចំនួនផងដែរ ៖-ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការ សួរសុខទុក្ខពីសំណាក់ក្រុមគ្រួសាររបស់ជនជាប់ឃុំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីបញ្ហានៃការចំលងនៃជំងឺ Covid 19 ទោះបីការរីករាលដាលនៅកម្ពុជាមានការថយចុះ។-ត្រូវពង្រឹងការគ្រប់គ្រងអោយមានកំរិតខ្ពស់ ចំពោះកិច្ចការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ផ្ទៃក្នុងអង្គភាពពន្ធនាគារ ។-ត្រួតពិនិត្យអោយបានច្បាស់លាស់ជាមួយក្រុមគ្រូសារមកសួរសុខទុក្ខ និងទណ្ឌិត ជនជាន់ឃុំ ចំពោះករណីការនាំចូលគ្រឿងញៀន និងសាធាតុញៀនផ្សេងៗ ជាពិសេសការលូចប្រើប្រាស់ទូរសព្ទដោយគ្មានការអនុញ្ញាតពីប្រធានអង្គភាព ក៏ដូចជាមន្ត្រីពន្ធនាគារ ។ -ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងស្មោះត្រង់ចំពោះអង្គភាព។ -បន្តជំរុញ និងផ្តល់ការលើកទុកចិត្តជា តែងតាំងមុខដំណែង មេដាយការងារ និងគ្រឿងអសិរយស ជូនដល់មន្ត្រី ដែរមានសមត្ថភាព និងស្នាដៃក្នុងការអនុវត្តការងារ៕ដោយ៖សំបូរ