Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អ.ហខេត្តសៀមរាប ឃាត់ខ្លួនអភិបាលរងខណ្ឌ៧មករា ម្នាក់ទៅបណ្តឹងស្ត្រីចាប្រពន្ធដើម ករណីអំពើផិត

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាភរិយា ដើម បានដាក់ពាក្យបណ្តឹង ទៅកងរាជរាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ដើម្បីជួយអន្តរាគមន៍ ករណីប្តីរបស់ខ្លួនជាអភិបាលរងខណ្ឌ៧មករា ដែលបានលែងលះដោយមិនទាន់សាលក្រមពីតុលាការ ហើយបែជាមកលួចមានសាហាយជាមួយស្រីស្នេហ៍ក្នុងខុនដូមួយកន្លែង ក្នុងក្រុងសៀមរាប។

យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ដោយបានការអនុញ្ញាត ពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះដល់បន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណ:នោះ កំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីរាជការនៅភ្នំពេញ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រី ទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។

ក្រោយពីការស្តាប់ចម្លើយ របស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប។ ចំណែកឈ្មោះហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាត ឲ្យត្រលប់ទៅលំនៅដ្ឋានវិញ។ស្រ្តីដែលចាដើមបណ្ឹតឹងនោះមានឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)។ប្រភពបានឲ្យដឹងថា បុរសជាមន្ត្រីរាជការខាងលើ បានលែងលះជាមួយភរិយាដើម ដល់តុលាការរួចហើយ តែនៅសាលក្រមរបស់តុលាការមិនចេញមក បែជាមករួមរស់ជាមួយនារីម្នាក់ទៀត៕ដោយ៖នាគរាជ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម