Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាធរស្រុកបន្ទាយស្រី និងពលរដ្ឋ ភូមិព្រះដាក់រួមគ្នាសាងសង់ផ្លូវបេតុង១ខ្សែ

សៀមរាប៖រួមគ្នាសាងសង់ផ្លូវបេតុង១ខ្សែយោងតាមផេកផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រកបន្ទាយស្រី បានឲ្យដឹងនៅមុននេះបន្តិចថា «រួមគ្នាសាងសង់ផ្លូវបេតុងសហគមន៍»៖ ពិតមែនតែក្តៅបន្តិច ហត់បន្តិច តែម្នាក់ៗបានបំពេញកិច្ចការ និងតួនាទីរៀងៗខ្លួនប្រកបដោយស្នាមញញឹម ម្នាក់ៗកំពុងចូលរួមវិភាគទានទៅតាមលទ្ធភាព នៅក្នុងបុព្វហេតុរួមនៃសហគមន៍ ដែលគួរឱ្យគោរពស្ងើចសរសើរ និងយកគំរូតាម។ ទាំងនេះគឺជាទិដ្ឋភាពដ៏កម្រមួយនៅក្នុងភូមិព្រះដាក់ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ សប្បុរសជន ព្រះសង្ឃ មន្ត្រីរាជការ កងកំលាំង ប្រជាការពារ និងយុវជនសសយក បានរួមកំលាំងគ្នា រៃអង្គាសជាថវិកា សុីម៉ង់ត៍ ថ្ម ខ្សាច់ សម្ភារៈ និងពលកម្ម ដើម្បីជួយសាងសង់ផ្លូវបេតុងទទឹង៥ម៉ែត្រមួយខ្សែប្រវែងជិត៣០០ម៉ែត្រ។ ម្ចាស់ផ្ទះដែលនៅសងខាងផ្លូវ តែមិនអាចមានលទ្ធភាពជួយជាកំលាំង ឬថវិកា ក៏បានចូលរួមតាមរយៈការរៀបចំដាំស្ល និងរៀបចំបាយទឹកជូនដល់ក្រុមការងារចម្រុះសហគមន៍ ដែលកំពុងសស្រាក់សស្រាំសាងសង់ផ្លូវបេតុងនៅក្នុងភូមិរបស់ពួកគាត់។

ខ្ញុំឃើញហើយ ខ្ញុំរំភើប ខ្ញុំញញឹម។ ញញឹមប្រកបដោយមោទនភាពដែលបានបំពេញតួនាទី និងបម្រើនៅក្នុងស្រុកមួយដែលមានប្រជាពលរដ្ឋចេះឈឺឆ្អាលខ្វាយខ្វល់ពីការអភិវឌ្ឍភូមិដ្ឋានរបស់ខ្លួនបែបនេះ។ អរគុណសម្រាប់ស្មារតីចូលរួម អរគុណដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍របស់ខ្លួន។ ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែមានការយល់ឃើញ និងមានការចូលរួមបែបនេះ ខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបាននូវរាល់តម្រូវការចាំបាច់នៅក្នុងមូលដ្ឋានរបស់ស្រុកយើងជាក់ជាមិនខាន។

ជាមួយនឹងផ្លូវបេតុងដែលជាថវិការបស់សហគមន៍ទាំងស្រុងមួយខ្សែនេះ ភូមិព្រះដាក់ទាំងមូលនឹងលែងមានដីហុយទៀតហើយ ហើយវាក៏នឹងបង្កើនភាពស្រស់ស្អាតមួយកម្រិតទៀតដល់ភូមិគំរូមួយនេះផងដែរ។ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកភូមិព្រះដាក់បានបង្ហាញភាពជាម្ចាស់នៅក្នុងសហគមន៍របស់ខ្លួន តួយ៉ាង ដូចជាការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អក្នុងពេលកន្លងមក។ អរគុណប្រជាពលរដ្ឋគំរូនៃភូមិគំរូ! ????

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម